អ្នកវិភាគ៖ លោក Putin ខិតទៅជិតគោលដៅ ប៉ុន្តែលោក Trump ហាក់បរាជ័យក្នុងកិច្ចចរចាអ៊ុយក្រែន

2025/03/20 04:54:59 pm        132

បណ្ដាអ្នកវិភាគបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានខិតកាន់តែកៀកទៅគោលដៅរបស់លោកក្នុងការជួសជុលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយសហរដ្ឋអាមេរិក និងជំរុញឱ្យមានជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងប្លុកអឺរ៉ុប ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ស្វែងរកបានវឌ្ឍនភាពតិចតួចប៉ុណ្ណោះក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន ដែលហាក់បង្ហាញពីជំហានថយក្រោយដ៏បរាជ័យ។

មុនពេលកិចុ្ចសន្ទនាតាមទូរសព្ទជាង ១ម៉ោងកន្លះកាលពីថ្ងៃអង្គារសប្ដាហ៍នេះរវាងប្រធានាធិបតីទាំងពីរ ភាគីអាមេរិកបាននិយាយថា ខ្លួននឹងស្វះស្វែងរកការព្រមព្រៀងពីរុស្ស៊ី លើបទឈប់បាញ់ ៣០ថ្ងៃក្នុងសង្គ្រាម ដែលអ៊ុយក្រែនបានទទួលយកជាគោលការណ៍រួចទៅហើយ ហើយនឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពពេញលេញ។

ផ្ទុយទៅវិញ លោក Putin បានយល់ព្រមត្រឹមតែបទឈប់បាញ់ដ៏តូចចង្អៀតមួយប៉ុណ្ណោះ ដែលរុស្ស៊ី និងអ៊ុយក្រែន នឹងឈប់វាយប្រហាររោងចក្រថាមពលរបស់គ្នាទៅវិញទៅមករយៈពេលមួយខែ។ ក្នុងជំហាននេះ លោក Putin ចង់ធានាថា លោក Trump មិនទៅដោយដៃទទេនោះទេ ហើយនេះគឺជាលើកទីមួយហើយក្នុងសង្គ្រាមជាង ៣ឆ្នាំ ដែលភាគីទាំងពីរត្រូវបានបញ្ចុះបញ្ចូលឱ្យកាត់បន្ថយអរិភាព សូម្បីតែក្នុងរយៈពេលខ្លីក៏ដោយ។

ប៉ុន្តែសម្រាប់ពេលនេះ រុស្ស៊ីមានសេរីភាពក្នុងការបន្តប្រតិបត្តិការយោធាលើសមរភូមិ ជាពិសេសនៅតំបន់ Kursk ភាគខាងលិចរបស់ខ្លួន ជាទីដែលរុស្ស៊ីជិតនឹងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញអស់។ អ្នកជំនាញនិយាយថា លោក Putin ហាក់ច្រានចោលបទឈប់បាញ់នេះប្រកបដោយប្រសិទ្ធភាព ហើយទំនងជាមិនពិចារណាហ្មត់ចត់លើរឿងនេះទេ លុះត្រាលោក Trump បង្កើនសម្ពាធសេដ្ឋកិច្ច ជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែម។ ទោះជាយ៉ាងនេះក្ដី ក្រុមមន្រ្តីជំនិតរបស់លោក Trump បានហៅកិច្ចសន្ទនាតាមទូរសព្ទនោះថាជាជោគជ័យ និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm