ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈ

2025/03/20 05:57:14 pm        226

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមុខងារសាធារណៈ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅយុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យ មុខងារសាធារណៈគឺការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលនៅក្នុងនោះ មុំ៣ ក្នុងចំណោមមុំទាំង៥ ដែលក្រសួងមុខងារសាធារណៈត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តដោយផ្ទាល់ គឺ (១) ការពង្រឹង និងការ កែទម្រង់ស្ថាប័ន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែ ទម្រង់រដ្ឋបាលសាធារណៈគឺ (១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ លើការប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ច ហើយទទួលបានវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ខ្លួន។ នៅក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៤ កន្លងមក ក្រសួងមុខងារសាធារណៈសម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ឪពុកម្ដាយ អ្នកអាណាព្យាបាល ដែលបាន ជឿជាក់មកលើរាជរដ្ឋាភិបាល ជាពិសេសជឿជាក់មកលើការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការប្រឡងជ្រើសរើស​មន្រ្ដីរាជការស៊ីវិល​នាពេលកន្លងទៅ នេះដែលបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ សម្ដេចលើកទឹកចិត្តដល់ស្ថាប័នផ្សេងទៀត ដូចជាការប្រឡងជ្រើសរើសកងទ័ពជាដើម បន្តអនុវត្តនូវវិធានការប្រឡងប្រកបដោយតម្លាភាព និងយុត្តិធម៌បែបនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្ដេចធិបតី បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដែលសកម្ម មានវត្តមានជាប់ជាប្រចាំ ហើយដែលមិនដែលបានមេដាយសោះ ដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា យន្តការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺជាយន្តការពិសេសធ្វើតែម្ដងទេ ហើយត្រូវពិនិត្យសម្រាប់តែមន្រ្ដីទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ទៀតថា៖ការផ្ដល់មេដាយជូនមន្រ្ដីនេះត្រូវពិនិត្យមើលឱ្យច្បាស់ថា មន្រ្ដីដែលទទួលបានមេដាយនេះ គឺជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺត្រូវពិនិត្យឱ្យចំគោលដៅតែម្ដង លើការផ្ដល់ជូនមេដាយជូនដល់មន្រ្ដីនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី សហរដ្ឋអាមេរិកបានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ។ ប៉ុន្ដែកម្ពុជា មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យមើល ដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ ត្រូវចងក្រងគ្នាជាចង្កោម ជាវិស័យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាជាងពង្រីកបន្ថែម។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចមិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ ខណៈមានក្រសួង-ស្ថាប័នមួយចំនួន បានស្នើសុំមកសម្ដេចចង់បង្កើតគ្រឹះស្ថានសិក្សាបន្ថែម នៅក្នុងក្រសួងរបស់ខ្លួន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា បច្ចុប្បន្នសេវានៅក្នុងរាជរដ្ឋាភិបាលមានជាង ៣ ពាន់សេវា ក្នុងនោះមានសេវាមួយចំនួនត្រូវកែសម្រួល ឬកាត់នីតិវិធីមួយចំនួនចោល ដើម្បីពន្លឿនការផ្ដល់សេវាល្អ និងលឿនដល់ប្រជាពលរដ្ឋ ជាពិសេសការវិវត្តទៅរកប្រព័ន្ធឌីជីថល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm