មកស្គាល់ពីប្រទេសអារូបា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា

2025/03/20 06:40:05 pm        364

កម្ពុជា នឹងបើកពហុកីដ្ឋានជាតិ(អូឡាំពិក)ទទូលក្រុមបាល់ទាត់ធ្វើដំណើរមកពីមហាសមុទ្រអាត្លង់ទិចខាងជើង អារូបា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ការប្រកួតមិត្តភាពអន្តរជាតិ (FIFA DAY)។

ដោយអាចមានបងប្អូនប្រជាជនកម្ពុជាយើងមួយចំនួន មិនធ្លាប់ដឹង លឺ និងស្គាល់ប្រទេសនេះ ហើយដោយក្រុមជម្រើសជាតិ ត្រូវប្រកួតជាមួយផង ថ្ងៃនេះ BTV News សូមណែនាំជួន។

អារូបា គឺជារដ្ឋដែនដីកោះស្ថិតក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រហូឡង់ មានទីតាំងនៅសមុទ្រការ៉ាអ៊ីបខាងត្បូងនៃមហាសុទ្រអាត្លង់ទិចខាងជើង ចម្ងាយ២៩គីឡូម៉ែត្រខាងជើងឧបទ្វីបប៉ារ៉ាហ្កាណានៃប្រទេវេណេស៊ុយអេឡា និង៨០គីឡូម៉ែត្រភាគពាយព្យប្រទេសដែនកោះហូឡង់មួយទៀត ក្យួរ៉ាសាវ។

អារូបា ឆ្នាំ១៩៨៦ បានក្លាយជាដែនដីកោះស្វយ័តពីព្រះរាជាណាចក្រហូឡង់ ដោយមានឈ្មោះផ្លូវការប្រទេសអារួបា រឺ Country of Aruba ប៉ុន្តែកិច្ចការមួយចំនួនដូចជាការបរទេសនិងការពារជាតិនៅក្រោមហូឡង់ចាត់ចែង។

ដោយមានប្រជាជនសរុបជាង១១ម៉ឺននាក់ ជិត៨០%ជាជនជាតិដើមហូឡង់ និងភាគច្រើនប្រើភាសាប៉ាពៀមិនតូ និងហូឡង់ផ្លូវការ ប្រទេសដែនដីកោះមួយនេះមានទំហំ១៨០គីឡូម៉ែត្រក្រឡា និងទីក្រុងឈ្មោះ អូរែនជឺស្តាត រឺប្រជាជននៅទីនោះតែងហៅថា ផ្លាយ៉ា និងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញលើពិភពលោក។

នយោបាយអារូបាកើតឡើងក្នុងក្របខ័ណ្ឌ សភា(ស្តេតិន)ដែលមានសមាជិក២១រូបបោះឆ្នោតរៀងរាល់បួនឆ្នាំ និងគណៈរដ្ឋមន្ត្រី៨រូប។ អគ្គទេសាភិបាលអារូបាត្រូវបានតែងតាំងដោយមហាក្សត្រហូឡង់ក្នុងអាណត្តិ៦ឆ្នាំ។ ចំណែកនាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ត្រូវជ្រើសតាំងដោយសភាស្តេតិន ៤ឆ្នាំម្ដង។

បច្ចុប្បន្នប្រមុខរដ្ឋរបស់ប្រទេសអារូបាគឺព្រះមហាក្សត្រ Willem-Alexander នៃព្រះរាជាណាចក្រហូឡង់ អគ្គទេសាភិបាលគឺឯកឧត្ដម Juan Alfonso Boekhoudt និងលោកជំទាវ Evelyn Wever-Croes ជានាយករដ្ឋមន្ត្រី។

មកចាប់អារម្មណ៍ផ្នែកកីឡារបស់ប្រទេសកោះដ៏តូចច្រឡឹងនេះវិញម្ដង។

សម្រាប់កីឡាដែលមានប្រជាប្រិយបំផុតនៅអារូបាគឺបាល់ទាត់ បាល់បោះ បេស្បល់ និងបាល់ទះ ព្រមទាំងសម្មភាពកីឡានានាទាក់ទងនឹងទេសចរណ៍ដែលជាវិស័យចម្បងក្នុងសេដ្ឋកិច្ច។ អារូបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកតាំងពីឆ្នាំ១៩៨៨។

ដោយឡែកសម្រាប់កីឡាបាល់ទាត់ ក្រុមបាល់ទាត់ជម្រើសជាតិអារូបា ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អារូបាត្រូវបង្កើតឡើងនៅឆ្នាំ១៩៣២ ហើយបានក្លាយជាសមាជិកសហភាពបាល់ទាត់សមុទ្រការ៉ាអ៊ីប(CFU) សហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្ដាល និងការ៉ាអ៊ីប(CONCACAF ) និងសហ័ន្ធបាល់ទាត់អន្តរជាតិ (FIFA) តាំងពីឆ្នាំ១៩៨៨។

ក្រៅពីក្រុមបាល់ទាត់ជម្រើសជាតិបុរស អារូបាមានជម្រើសជាតិនារី និងក្រុមបាល់ទាត់ជម្រើសជាតិយុវជន និងយុវនារីអាយុក្រោម១៣ឆ្នាំ ១៥ឆ្នាំ ១៧ឆ្នាំ ២០ឆ្នាំ និងអាយុក្រោម២១ឆ្នាំ។

អារូបាមានលីគអាជីពបាល់ទាត់៣កម្រិតគឺលីគកំពូលមានឈ្មោះថា Aruban Division di Honor ដែលមាន១០ក្លឹបចូលរួម Division One និង Division Two។ ប្រទេសនេះក៏មានលីគបាល់ទាត់នារី និងយុវជនផងដែរ។ ក្រៅពីនេះក៏រៀបចំឱ្យមានការប្រកួតប្រចាំប្រទេសដែលមានឈ្មោះ Copa Betico Croes។

បច្ចុប្បន្នជម្រើសជាតិអារូបា ឈរនៅចំណាត់ថ្នាក់លេខ១៩៥លើពិភពលោក ក្រោមកម្ពុជា១៥លេខ។ ចំពោះសមាសភាពកីឡាករ ដែលត្រូវបានលោក Marvic Bermúdez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា កោះហៅមកជួបក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី២៥ ខែមីនា ភាគច្រើនជាកីឡាករកំពុងប្រកបអាជីពនៅប្រទេសហូឡង់ ហើយមាន ៥រូបប៉ុណ្ណោះ ដែលលេងនៅលីគអារូបា និងមាន ២រូបប្រកបអាជីពនៅអង់គ្លេស និងអាល្លឺម៉ង់។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលប្រមាណ ១០ប្រកួតចុងក្រោយ ក្រុមមកពីទ្វីបអាមេរិកខាងត្បូងមួយនេះ មិនធ្លាប់ទទួលបានជ័យជម្នះឡើយ ដោយស្គាល់ស្មើម្ដងគត់ ក្រៅពីនោះ សុទ្ធតែរងបរាជ័យ គ្រាដែល ២ប្រកួត កាលពីចុងឆ្នាំ២០២៤ គឺបានចាញ់ក្រុម ព័រតូរីកូ ដោយលទ្ធផល ៥-១ និងចាញ់ក្រុមសាំងម៉ារតាំង ១-០ ក្នុងពានរង្វាន់ CONCACAF Nations League៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm