ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលប្រមូលចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែបានជិត ១០០ពាន់ លានរៀល សមមូលនឹង ២៤,៦លានដុល្លារ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ កើនឡើង១២៧% បើធៀបទៅឆ្នាំ ២០២០។
ក្រសួងរ៉ែ និងថាពមល បានបង្ហាញរបាយណ៍ ការប្រមូលចំណូលមិនមែនសារពើរពន្ធ លើវិស័យរ៉ែ បើគិតរយៈពេល ៩ខែ ឆ្នាំ២០២១ ក្រសួងអនុវត្តការប្រមូលចំណូលសូយសារពីវិស័យនេះ ដែលមិនចំណូលសារពើពន្ធ សរុបបានចំនួនជាង ៩៨ពាន់លានរៀល ត្រូវប្រមាណ ៩៦%នៃផែនការ ដែលបានកំណត់ក្នុងរង្វង់ប្រមាណជាង ១០២ពាន់លានរៀល ក្នុងនោះបើធៀបទៅឆ្នាំ២០២០ បានកើនឡើងក្នុងរង្វង់ ១២៧% ខណៈការប្រមូលសូយសារពីផ្នែកនេះបានជាង ៧៧ពាន់លានរៀល ប៉ុណ្ណោះ ។
ចំណែកនៅក្នុងឆ្នាំ២០២២, រាជរដ្ឋាភិបាលកំណត់ការប្រមូលចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែ ឲ្យបានក្នុង រង្វង់ជាង ១៤០ ពាន់លានរៀល បើធៀបនឹងផែនការឆ្នាំ ២០២១ នេះ គឺកើនឡើង ១៣៧% ចំពោះការកំណត់ចំនួន នៃការប្រមូលចំណូលមានការកើនឡើងនេះ អាចវាយតម្លៃបានថា ចំណូលមិនមែនសារពើរពន្ធពីវិស័យរ៉ែ នឹងមានកំណើនកើនឡើងនៅក្នុងឆ្នាំ ២០២២ នឹងកើនឡើងជាបន្តបន្ទាប់ទៀត ដោយសាររ៉ែសំណង់ ក្នុងវិស័យសំណង់មានការកើនឡើង នឹងស្រប ពេលដែលរ៉ែមាសផលិតពេញលេញទៅតាមផែនការ រួមជាមួយការនាំចេញថ្មអារ ដែលអាចព្យាករណ៍ថា នឹងមានការកើនឡើង ផងដែរ។
ទាក់ទងចំណូលពីវិស័យរ៉ែ, ចំពោះប្រតិបត្តិការនៃការធ្វើអាជីវកម្មរ៉ែមាស បើគិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេលជិត ៥ខែ, ក្រុមហ៊ុន រឺនីសង់ (Renaissance) បានបង់សូយសារចូលថវិការរដ្ឋ មានទឹកប្រាក់ប្រមាណជាង ១ លានដុល្លារអាមេរិក នឹងរួមជាមួយការប្រមូលចំណូលពីរ៉ែសំណង់ផ្សេងៗទៀត ខណៈវិស័យនេះកំពុងមាន តម្រូវការ នឹងបានកើនឡើងជាបន្តបន្ទាប់ផងដែរ ។
ជុំវិញហិរវត្ថុសាធារណៈនេះ, នៅក្នុងរយៈពេល ៦ខែ ឆមាសទី១ ឆ្នាំ ២០២១, រាជរដ្ឋាភិបាលប្រមូលចំណូលមិនមែនសារពើរ ពន្ធសរុបបានចំនួនជាង ២៥៥ ប៊ីលានរៀល ថយចុះជាង ១៥% បើធៀបទៅឆ្នាំ ២០២០ ដែលនៅក្នុងឆ្នាំនោះ ការប្រមូល ចំណូលប្រភេទនេះ បានចំនួនជាង ៣០០ ប៊ីលានរៀល៕
អត្ថបទ៖ សុន រ៉ាឌី
