មនុស្សរាប់ពាន់នាក់ចូលរួមតវ៉ាជាមួយនិវត្តន៍ជននៅសភាអាហ្សង់ទីន ក្រោមសន្តិសុខយ៉ាងតឹងរ៉ឹង

2025/03/20 07:00:59 pm        123

និវត្តន៍ជន សមាជិកសហជីព និងអ្នកតំណាងអង្គការស៊ីវិល រាប់ពាន់នាក់ បានចេញតវ៉ាកាលពីថ្ងៃពុធ នៅខាងមុខសភាប្រទេសអាហ្សង់ទីន ដោយមានសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីព្រឹត្តិការណ៍ដ៏ហិង្សាកាលពីសប្តាហ៍មុន នៅទីក្រុង Buenos Aires ។ ការតវ៉ាប្រចាំសប្តាហ៍ធ្វើឡើងដោយនិវត្តន៍ជនអាហ្សង់ទីន ត្រូវបានគាំទ្រដោយសមាជិកសហជីព និងអង្គការស៊ីវិល ដោយបានអំពាវនាវឱ្យបញ្ចប់ការកាត់បន្ថយថវិកា និងធ្វើឲ្យប្រសើរលក្ខខណ្ឌចូលនិវត្តន៍របស់ប្រធានាធិបតី លោក Javier Milei ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានចូលមកដល់ខាងមុខសភាដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ដោយមានមន្ត្រីនគបាលជាង២.០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីបិទផ្លូវ និងធានាបានការមិនឲ្យប្រមូលផ្ទុំគ្នា ដោយរឹតបន្តឹងការចូល។ រដ្ឋមន្ត្រីក្រសួងសន្តិសុខ លោក Patricia Bullrich បានចែករំលែកវីដេអូនៅលើបណ្តាញ X ដោយមន្ត្រីនគរបាលព្រមានថា កងកម្លាំងសន្តិសុខនឹងឆ្លើយតប ប្រសិនបើមានអំពើហិង្សាណាមួយកើតឡើង។

បាតុកម្មកាលពីថ្ងៃទី១២ ខែមីនា ត្រូវបានឃើញមានការចូលរួមពីក្រុមអ្នកគាំទ្របាល់ទាត់ បានបញ្ចប់ដោយការទប់ស្កាត់ពីសំណាក់នគរបាលបង្ក្រាបកុបកម្ម ដែលបានដាក់ពង្រាយឧស្ម័នបង្ហៀរទឹកភ្នែក និងកាណុងបាញ់ទឹក មានការចាប់ខ្លួនមនុស្សរាប់រយនាក់ និងមានអ្នករងរបួសច្រើននាក់ ខណៈត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ជាមួយគ្នានេះ សភាជាន់ទាបប្រទេសអាហ្សង់ទីន បានអនុម័តកិច្ចព្រមព្រៀងថ្មីមួយដ៏មានសក្តានុពលជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ ជាជំហានដ៏សំខាន់ឆ្ពោះទៅរកការធានាបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសនេះ។

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm