សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅតាមក្រសួង-ស្ថាប័នឡើយ

2025/03/20 07:09:08 pm        134

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចមិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មីនៅក្នុងក្រសួង-ស្ថាប័នឡើយ ខណៈមានក្រសួង-ស្ថាប័នមួយចំនួនបានស្នើសុំមកសម្ដេច ចង់បង្កើតគ្រឹះស្ថានសិក្សាបន្ថែម នៅក្នុងក្រសួងរបស់ខ្លួន។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល​កំពុង​អនុវត្តនូវយុទ្ធសាស្រ្ដបង្រួមកិច្ចការងាររដ្ឋបាលសាធារណៈនៅតាមបណ្ដាក្រសួងស្ថាប័ន គឺមិនមាន​គោលការពង្រីកបន្ថែមឡើយ ​ដូច្នេះចំពោះការស្នើសុំបង្កើតសាលា ឬគ្រឹះស្ថានសិក្សាថ្មីជាចំណុះ​របស់ក្រសួង គឺនឹងបង្កើនចំនួនមន្រ្ដីផ្ទុយពីគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្ដេចធិបតី បានបញ្ជាក់ច្បាស់ៗថា សម្ដេចមិនឯកភាពចំពោះការស្នើសុំរបស់រដ្ឋមន្រ្ដីមួយចំនួន​ដែលចង់បង្កើតគ្រឹះស្ថានសិក្សា ឬសាលារៀនថ្មីជាចំណុះរបស់ក្រសួងឡើយ។ សម្ដេចមានប្រសាសន៍ថា ដូចជាក្រសួងព័ត៌មានដែលចង់បង្កើត​សាលាលើការ​បណ្ដុះបណ្ដាល​លើវិស័យព័ត៌មាន គឺមិនចាំបាច់ឡើយ ខណៈសាលានេះ វិស័យឯកជនមានរួចនៅហើយ គឺសាលាដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ស្ថិតនៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដូច្នេះមិនចាំបាច់បង្កើតបន្ថែមទេ។ ចំណែករដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័នផ្សេង​ទៀត​ដែលចង់ស្នើសុំបង្កើតគ្រឹះស្ថានសិក្សាឬសាលាដែរនោះ គឺមិនចាំបាច់ស្នើសុំមក​សម្ដេចទៀតឡើយ។

សូមជម្រាបថា បច្ចុប្បន្នមន្ត្រីនៅទូទាំងប្រទេសមានចំនួនសរុប ២៣២,០៣៤ នាក់ (ស្ត្រី ៩៦,៩៦៩នាក់) ស្មើនឹង ១០០% ក្នុងនោះ ថ្នាក់ជាតិ ៥៤,៥៨៥នាក់ (ស្រី ១៦,៦៧៦នាក់) ស្មើនឹង ២៣.៥២% និងថ្នាក់ក្រោមជាតិ ១៧៧,៨៤៩នាក់ (ស្ត្រី ៨១,៣១២នាក់) ស្មើ និង ៧៦.៥៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងមុខងារសាធារណៈ៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm