អ៊ីរ៉ង់៖ កិច្ចពិភាក្សាដ៏សំខាន់ជាមួយអ៊ីរ៉ង់ ដើម្បីការពារការដួលរលំកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបន្តនៅទីក្រុងវីយែន បន្ទាប់ពីរយៈពេល ៥ខែនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។ ក្រុមមន្ត្រីនឹងពិភាក្សាអំពីការវិលត្រលប់មកវិញ របស់សហរដ្ឋអាមេរិកចំពោះកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលកំណត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។

អ៊ីរ៉ង់បានរំលោភលើការប្តេជ្ញាចិត្តសំខាន់ៗ ចាប់តាំងពីពេលនោះអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ។ លោក Joe Biden មានឆន្ទៈក្នុងការដកទណ្ឌកម្មទាំងនោះ ប្រសិនបើអ៊ីរ៉ង់លែងបំពានលើសកម្មភាពទាំងនោះ។ ប៉ុន្តែអ៊ីរ៉ង់ចង់ឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មចេញសិន។ ក្រុមអ្នកការទូតលោកខាងលិចបានព្រមានថា ពេលវេលាអស់ហើយក្នុងការចរចារកដំណោះស្រាយ ដោយសារតែការជឿនលឿនដ៏សំខាន់ដែលអ៊ីរ៉ង់បានធ្វើនៅក្នុងកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលជាផ្លូវឆ្ពោះទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
អ៊ីរ៉ង់ទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានសន្តិភាពទាំងស្រុង។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញនៅថ្ងៃចន្ទនេះ មិនប្រាកដថា តើរដ្ឋាភិបាលថ្មីរបស់ទីក្រុងតេអេរ៉ង់នឹងខិតទៅរកការចរចាដោយរបៀបណា មិនមែនមានសុទិដ្ឋិនិយមចំពោះការរំពឹងទុកនាពេលខាងមុខ ហើយសង្កត់ធ្ងន់ថា ប្រសិនបើការទូតបរាជ័យ សហរដ្ឋអាមេរិកត្រូវត្រៀមខ្លួនដើម្បីប្រើជម្រើសផ្សេងទៀត៕
អត្ថបទ៖ សុខមាន