លោក Trump លើកឡើងពីគំនិតកាន់កាប់រោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន

2025/03/20 08:07:04 pm        115

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី១៩ ខែមីនា) បានប្រាប់សមភាគីអ៊ុយក្រែន លោក Volodymyr Zelensky ថា សហរដ្ឋអាមេរិកអាចគ្រប់គ្រង និងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងចុងក្រោយបំផុតរបស់លោក ដើម្បីធានាបានបទឈប់បាញ់ នៅក្នុងការលុកលុយរបស់រុស្ស៊ីលើប្រទេសជិតខាង។

លោក Zelensky បាននិយាយបន្ទាប់ពីការអំពាវនាវថា ទីក្រុងគីវបានត្រៀមខ្លួនជាស្រេច ក្នុងការផ្អាកវាយប្រហារបណ្តាញថាមពល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក Vladimir Putin បានយល់ព្រមបញ្ឈប់ការវាយប្រហារស្រដៀងគ្នានេះលើអ៊ុយក្រែន។ ហើយលោក Zelensky ក៏បានប្រាប់ទៀតដែរថា លោកបានពិភាក្សា អំពីផែនការគ្រប់គ្រងរោងចក្រថាមពលរបស់លោក Trump។

ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិត ដោយសំដៅទៅលើរោងចក្រនៅតំបន់ Zaporizhzhia លោក Zelensky ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហ្វាំងឡង់ បាននិយាយថា៖ «យើងបានពិភាក្សាអំពីរោងចក្រថាមពលតែមួយដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី»។

លោកបានបន្ថែមថា លោកមិនមានអារម្មណ៍ថា មានសម្ពាធណាមួយពីលោក Trump នោះឡើយ ក្នុងការធ្វើសម្បទានទៅឲ្យរុស្ស៊ី។ សម្ដីរបស់លោក Trump ពីគណបក្សសាធារណរដ្ឋ មានភាពវិជ្ជមានគួរឲ្យកត់សម្គាល់ បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយលោក Zelensky ដោយសេតវិមានបានពណ៌នាថា វាជាការសន្ទនា «ដ៏អស្ចារ្យ» បើទោះបីជាមេដឹកនាំទាំង២ ទើបមានជម្លោះគ្នាយ៉ាងក្ដៅគគុក នៅក្នុងការិយាល័យ Oval Office ថ្មីៗនេះក៏ដោយ។

ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា លោក Trump «បានពិភាក្សាអំពីការផ្គត់ផ្គង់អគ្គិសនី និងរោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន» ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនអាច «ទទួលបានប្រយោជន៍" ក្នុងការគ្រប់គ្រងរោងចក្រនេះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm