ប្រជាជនហៃទីតវ៉ាទាមទារឲ្យមានការការពារពីអំពើហិង្សារបស់ក្រុមអន្ធពាល

2025/03/20 08:09:24 pm        106

ប្រជាជនហៃទីនៅក្នុងរដ្ឋធានី Port-au-Prince (ព័រអូប្រាំង) បាននាំគ្នាតវ៉ា កាលពីថ្ងៃពុធ (ទី១៩ ខែមីនា) ប្រឆាំងនឹងស្ថានភាពអសន្តិសុខដែលអូសបន្លាយពេលដ៏យូរ ដោយសារក្រុមអន្ធពាលបានចូលកាន់កាប់តំបន់ដ៏ធំរបស់ទីក្រុង និងបង្ខំឲ្យមនុស្សជាច្រើនផ្លាស់ទីលំនៅ។

ក្រុមបាតុករ ក្នុងនោះរួមមានទាំងជនភៀសខ្លួនហៃទីផងដែរ បានដាក់របាំងនៅតាមដងផ្លូវ ទាមទារឲ្យមានវិធានការបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពអសន្តិសុខ និងឲ្យមានការលាលែងពីតំណែងរបស់សមាជិកក្រុមប្រឹក្សានៃប្រធានាធិបតីអន្តរកាល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានរងរបួស ក្នុងអំឡុងពេលតវ៉ានោះ។

គួរបញ្ជាក់ថា សម្ព័ន្ធក្រុមអន្ធពាល Viv Ansanm បាននិងកំពុងបង្កើនអំពើហិង្សា ចាប់តាំងពីកងកម្លាំងសន្តិសុខរដ្ឋាភិបាល ក្នុងខែនេះ បានចាប់ផ្តើមវាយប្រហារក្រុមអន្ធពាល ដោយប្រើប្រាស់យានដ្រូនដែលមានផ្ទុកសារធាតុផ្ទុះ។

រដ្ឋាភិបាលរបស់ប្រទេសហៃទី ដែលបានអំពាវនាវឲ្យមានការគាំទ្រផ្នែកសន្តិសុខអន្តរជាតិជាបន្ទាន់ ចាប់តាំងពីឆ្នាំ២០២២ ថ្មីៗនេះ បានស្នើសុំបេសកកម្មរក្សាសន្តិភាពជាផ្លូវការរបស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនចំនួននគរបាលដែលមិនមានបុគ្គលិកគ្រប់គ្រាន់ ប៉ុន្តែសំណើនោះត្រូវបានជំទាស់ដោយរុស្ស៊ី និងចិន។

គួរបញ្ជាក់ថា មនុស្សជាង ៤២.០០០នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅត្រឹមតែចន្លោះពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែមីនាប៉ុណ្ណោះ ហើយចំនួនមនុស្សដែលបម្លាស់លំនៅក្នុងប្រទេសខ្លួនឯង ដោយសារអំពើហិង្សា បានកើនឡើងលើស ១លាននាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        214
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        202
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm