ជនជាតិប៉ាឡេស្ទីនជាង ៧០នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងព្រឹកព្រលឹមនៅថ្ងៃព្រហស្បតិ៍ ២០ មីនា នេះ ដោយយោធាអ៊ីស្រាអែល នៅភាគខាងជើង និងភាគខាងត្បូងនៃដែនដីហ្កាហ្សា។

ការសម្លាប់ចុងក្រោយបំផុតនេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីននិយាយថា ការវាយប្រហារនៅថ្ងៃអង្គារ ១៨ មីនា របស់អ៊ីស្រាអែល បានសម្លាប់អ្នកស្រុកហ្កាហ្សាជាង ៤០០នាក់រួចទៅហើយ រួមទាំងកុមារ និងស្រ្តីជាច្រើន ខណៈអ៊ីស្រាអែល បំផ្លាញបទឈប់បាញ់ និងបានបន្តសង្គ្រាមនៅលើតំបន់ហ្កាហ្សា៕

