Neymar ត្រូវ​បាន​សែង​ចេញពី​ទីលាន​ក្រោយ​រងរបួស​កជើង និង​សង្ស័យ​ត្រូវ​សម្រាក​រយៈពេល​វែង

2021/11/29 06:27:15 pm        157

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ត្រូវបាន​សែង​ចេញ​អំឡុង​ការប្រកួត​ដែល Paris Saint Germain យកឈ្នះ Saint Etienne នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ៣-១ ក្រោយ​ប៉ះទង្គិច​កជើង​ធ្ងន់​។ កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​របស់ Saint Etienne ចុង​ម៉ោង​ទៅហើយ ហើយ​ការ​ប៉ះគ្នា​នោះ​ទៀតសោត​មើលទៅ​មាន​សភាព​ធ្ងន់ធ្ងរ​លើកជើង​របស់ Neymar​។

​​ថ្ងៃ​ចន្ទ​នេះ​របួស​កជើង​របស់គេ​នឹងត្រូវ​បាន​ស្កេ​ន​ពិនិត្យមើល ហើយ​ប្រសិនបើ​ត្រូវ​វះកាត់​នោះ Neymar នឹងត្រូវ​សម្រាក​ពី​ទីលាន​យ៉ាង​ហោចណាស់ ៦សប្តាហ៍​មានន័យថា​នឹង​ជា​ទាន់​សំរាប់​ការប្រកួត​វគ្គ​ចាញ់​ធ្លាក់ UEFA Champions League នៅ​ខែមករា​។ ​​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ Saint Etienne នាំមុខ​មុន​នៅ​នាទី​ទី២៣ ដោយ Denis Bouanga តែ​ក្រុម​នាំមុខគេ​នៅ​លី​គ​បារាំង​មួយ​នេះ​ក៏​វាយបក​ពីក្រោយ​ ៣​គ្រាប់​វិញ​ដោយ Marquinhos ២​គ្រាប់​ម្នាក់ឯង និង​កីឡាករ​អា​ហ្ស​ង់​ទីន Angel Di Maria ១​គ្រាប់​។ ​​PSG បាន​ពន្លាត​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ក្រោយ​សប្តាហ៍​ទី ១៥ ដល់ ១២ពិន្ទុ​ដាច់​ក្រុម​លេខ ២ Rennes៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        274
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        337

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm