មជ្ឈមណ្ឌលជាតិផ្តល់ឈាមរំពឹងអាចប្រមូលឈាមបានច្រើនសម្រាប់ចែកចាយដល់មន្ទីរពេទ្យនានា

2025/03/20 09:07:04 pm        185

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ នៅលើការប្រមូលឈាមក្នុងឆ្នាំ២០២៥ នេះ ដែលនិងអាច ប្រមូលឈាមបានច្រើនសម្រាប់ការចែកចាយដល់មន្ទីរពេទ្យ ខណៈនៅក្នុងរយៈពេលជិត ៣ ខែ ដើមឆ្នាំនេះ មានសប្បុរសជនជាច្រើន បានកំពុងបន្តបានចូលរួមបរិច្ចាគឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល លើកឡើងនៅក្នុងកម្មវិធីបរិច្ចាកឈាមប្រ ចាំឆ្នាំ២០២៥ ដោយស្ម័គ្រចិត្ត នៃថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ នេះថា នៅដើមឆ្នាំ២០២៥នេះ ឃើញថា មានសប្បុរជនបានចូលរួមបរិច្ចាកឈាមជាច្រើន ជាក់ស្តែងថ្ងៃទី ១៤ មីនា កន្លងមកនេះ មជ្ឈមណ្ឌលជាតិទទួលបានឈាមជាង ១.១០០ សាក់ បន្ទាប់មកនៅថ្ងៃទី ១៨ ប្រមូលបានជាង ១.២០០ សាក់ បន្ថែមទៀត នេះគឺជាតួរលេខមួយខ្ពស់ ដែលជាការបង្ហាញពីការចូលរួមដោយស្ម័គ្រចិត្ត ក្នុងនោះមជ្ឈមណ្ឌលជាតិបាននិងកំពុងបន្ត បេសកម្មរបស់ខ្លួន នៅតាមបណ្តាក្រសួង-ស្ថាប័ន និងបណ្តាវិស័យឯកជនផ្សេងៗ ក្នុងគោលបំណងប្រមូលឈាមឱ្យឆ្លើយតប សម្រាប់ ការចែកចាយតាមមន្ទីពេទ្យនានា។

តាមរយៈនៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនេះ លោកវេជ្ជបណ្ឌិត រំពឹងថា នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិផ្តល់ ឈាមនឹងទទួលបានឈាមច្រើន ខណៈអត្រានៃការចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តនៅមានកម្រិតក៏ដោយ តែទោះបីយ៉ាងណាការ ចូលរួមពីសប្បុរជន នឹងអាចធ្វើឱ្យក្រសួងសុខាភិបាល អាចសម្រេចបាននៅក្នុងគោលដៅផែនការយុទ្ធសាស្រ្ត ដែលបានកំណត់ក្នុង រង្វង់ ២៥ ភាគរយ។

នៅក្នុងកម្មវិធីបរិច្ចាកឈាមនេះ, ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកឡើងថា ការចូលរួមបរិច្ចាកឈាមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទិ៍ក្រសួង ពិតជាមានសារៈសំខាន់ណាស់ ព្រោះការបរិច្ចាកឈាម​របស់​អស់លោកអ្នក គឺមិនមែនយកទៅជួញដូរ ឬការធ្វើអាជីវកម្មណាមួយនោះឡើយ ពោលគឺការជួយ​ដល់​មន្ទីរ ពេទ្យដែលកំពុងមានតម្រូវការឈាម ដែលតាមរយៈនេះ អាចចាត់ទុកថា ជាការចូលរួម​លើក​ស្ទួយការងារសង្គម និងជាការបង្ហាញនូវ សកម្មភាពមនុស្សធម៌ដ៏មានតម្លៃ ខណៈដែលសង្គម​កំពុងមានតម្រូវការឈាម ដើម្បីជួយដល់អ្នករងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ការចូលរួម​បរិច្ចាកឈាម ក្រសួងនឹងមានសកម្មភាពជាបន្តបន្ទាប់ទៀត ក្នុងការចូលរួមគាំទ្រអំពី​តម្រូវការឈាមនេះ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm