ពលរដ្ឋចាស់ក្មេងកាន់តែច្រើននាំគា្ន ទទួលសេវាសុខាភិបាល តាមរយៈប្រើប្រាស់បណ្ណ ប.ស.ស

2025/03/20 02:48:33 pm        362

បច្ចុប្បន្ននៅតាមមូលដ្ឋានសុខាភិបាលនានា គឺមានពលរដ្ឋចាស់ក្មេងនានាកាន់តែច្រើន បាននាំគ្នាប្រើប្រាស់បណ្ណ ប.ស.ស សម្រាប់ការទទួលបាននូវសេវាពិគ្រោះ ពិនិត្យ ថែទាំ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ រដ្ឋ ឯកជន ហើយពលរដ្ឋនានានោះ បានថ្លែងការពេញចិត្តខ្លាំង​ចំពោះរាជរដ្ឋាភិបាលកម្ពុជា​ បានអនុវត្តកម្មវិធីនយោបាយកែទម្រង់ ផ្តល់ឱកាសឲ្យពលរដ្ឋ​ចាស់ក្មេងនានាប្រើប្រាស់បណ្ណ ប.ស.ស ថែទាំសុខភាពនេះ។

បណ្តាពលរដ្ឋ នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែមីនានេះថា បច្ចុប្បន្នពលរដ្ឋទាំងអស់គ្នា មានការពេញចិត្តខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តកម្មវិធីនយោបាយកែទម្រង់ ​និងបានផ្តល់ឱកាសឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ កម្មករ និយោកជិកនានា ​ជាពិសេសផ្តល់ឱកាសឲ្យពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាជីវករលក់ដូរខ្នាតតូចធំនានា ​អាចបង់វិភាគទានដើម្បីទទួលបានបណ្ណ ប.ស.ស សម្រាប់ទទួល​បានសេវាពិនិត្យ ព្យាបាលជំងឺ នៅតាម មន្ទីរពេទ្យ រដ្ឋ ​និងឯកជននានាដោយមិនមានការគិតថ្លៃ និងមានការចំណិញច្រើន។

បើតាមមន្ត្រី ប.ស.ស នៃមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងមន្ទីរពេទ្យជ័យជំនះ ក៏ដូចនៅតាមមូលដ្ឋានសុខាភិបាលនានាទៀតដែរ គឺមានពលរដ្ឋ​ភាគច្រើន​លើសលុប ប្រើប្រាស់បណ្ណ ប.ស.ស មកពិនិត្យ ​ព្យាបាលជំងឺ និងផ្តល់​ទទួលថ្នាំ​ព្យាបាល​ជំងឺ ដោយមិនបាច់បង់ថវិកា ខណៈ គ្រប់មន្ត្រីសុខាភិបាល និងមន្ត្រីផ្តល់សេវាបណ្ណ ប.ស.ស នានា គឺបានកំពុងខិតខំផ្តល់សេវាឲ្យមានគុណភាព ផ្តល់ភាពទាក់ទាញ ដើម្បីជំរុញឲ្យពលរដ្ឋ​ងាកមកប្រើប្រាស់​សេវាបណ្ណ ប.ស.សឲ្យបានច្រើនថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីនយោបាយកែទម្រង់ ​និងជំរុញការអនុវត្តកម្មវិធីផ្តល់សេវាបេឡាជាតិ​សន្តិសុខសង្គម ប.ស.ស ក្របដណ្តប់លើកម្មករ និយោជិក និងពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធនានា​ឲ្យបានទូលំទូលាយ ​និងជំរុញផ្តល់សេវាប្រកបតម្លាភាព ធ្វើយ៉ាងណា មិនឲ្យ​មានរើសអើងឲ្យសោះចំពោះអ្នកប្រើប្រាស់ បណ្ណ ប.ស.ស។

តាមរយៈរបាយការណ៍ ​បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានឲ្យដឹងថា គិតមកត្រឹមសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈមាន​សមាជិកសរុប ចំនួន ២លាន ៨សែននាក់ ស្រី ១លាន ៥៤ម៉ឺននាក់ ក្នុងនោះមន្រ្តី​សាធារណៈ​ប្រមាណ ៥០ម៉ឺននាក់ កម្មករនិយោជិតក្នុងវិស័យឯកជនជិត ១លាន៦សែនលាននាក់ បុគ្គលស្វ័យ​និយោជន៍មានចំនួន ៥៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៧ម៉ឺននាក់ ថែមទៀត។

គិតចាប់ពីការអនុវត្តរបប​សន្តិសុខសង្គម មកដល់ពេលនេះ សមាជិក ប.ស.ស. បានចូលប្រើប្រាស់​សេវានៅមូលដ្ឋានសុខាភិបាលជិត២៤លានដង និងបើគិតក្នុងរយៈពេលជិត៣ខែ ​ដើមឆ្នាំ២០២៥ មានសមាជិក ប្រើប្រាស់សេវាប្រមាណ ​១,៥លានដង នៅតាមមូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន ទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am