ឥណ្ឌា ចាប់ឃុំខ្លួនកសិកររាប់រយនាក់ ខណៈនគរបាលឈូសឆាយកម្ទេចជំរំតវ៉ា

2025/03/20 10:20:21 pm        97

នគរបាលនៅរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃពុធ (១៩ មីនា) បានឃុំខ្លួនកសិកររាប់រយនាក់ និងបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដើម្បីកម្ទេចជំរំបណ្តោះអាសន្នរបស់ពួកគេនៅក្នុងតំបន់ព្រំដែន ដែលបានបង្កើតឡើងដើម្បីតវ៉ាអស់រយៈពេលជាងមួយឆ្នាំ ទាមទារឱ្យតម្លៃដំណាំប្រសើរជាងមុន។

គួរឱ្យដឹងថា កសិករបានបោះជំរំតវ៉ានៅតាមព្រំដែនជាប់នឹងតំបន់ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុនមក នៅពេលដែលកងកម្លាំងសន្តិសុខបានបញ្ឈប់ការហែក្បួនបាតុកម្មរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានីញូវដេលី ដើម្បីទាមទារការធានាស្របច្បាប់ នៃការគាំទ្រពីរដ្ឋបន្ថែមទៀតសម្រាប់តម្លៃដំណាំ។

រូបភាពទូរទស្សន៍បានបង្ហាញពីនគរបាលប្រើគ្រឿងចក្រឈូសឆាយដើម្បីវាយកម្ទេចតង់ និងឧបករណ៍សម្រាប់តវ៉ា ខណៈនាំខ្លួនកសិករ ដែលកំពុងស្ពាយរបស់របរផ្ទាល់ខ្លួន ទៅកាន់យានយន្ត។ លោក Nanak Singh មន្ត្រីនគរបាលជាន់ខ្ពស់បានប្រាប់ពីសកម្មភាពបោសសម្អាតកាលពីយប់ថ្ងៃពុធថា "មន្រ្តីមិនចាំបាច់ប្រើកម្លាំងទេ ពីព្រោះមិនមានការតស៊ូពីប្រជាកសិករឡើយ"។

ការតវ៉ាបែបនេះមិនមែនទើបតែកើតឡើងទេ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានបង្ខំឱ្យលុបចោលច្បាប់កសិកម្មមួយចំនួនកាលពីឆ្នាំ២០២១ បន្ទាប់ពីការតវ៉ារយៈពេលមួយឆ្នាំដោយកសិករ នៅពេលពួកគេបោះជំរំខាងក្រៅទីក្រុងដេលី អស់ជាច្រើនខែ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm