ក្រសួងសង្គមកិច្ចប្រមូលធាតុចូលបន្ថែម ដើម្បីបង្កើតក្ដាវាយអក្សរសំឡេងភាសាខ្មែរលើកុំព្យូទ័រ និងកម្មវិធី(សូហ្វៀ)​ ទូរស័ព្ទ

2025/03/20 10:35:08 pm        185

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់​ព័ន្ធ ជាពិសេសបងប្អូនជនមានពិការភាពភ្នែក ដើម្បីប្រមូលធាតុចូល ឬសំណើ​បន្ថែម​ដាក់​ទៅ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្កើតនូ​វ​ក្ដា​វាយ​អក្សរ​ជា​សំឡេង​ភាសា​ខ្មែរ​លើ​កុំព្យូ​ទ័រ​ ឬលើអេក្រងទូរស័ព្ទ ដើម្បីឲ្យជនមានពិការភាពភ្នែកងាយស្រួលសិក្សា ។

នៅក្នុង​កិច្ចប្រជុំប្រមូលធាតុចូល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សែម សុខា រដ្ឋ​លេខា​ធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​បច្ចេក​វិទ្យាលើប្រព័ន្ធកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃសំឡេង​ជាភាសាខ្មែរ សម្រាប់​អប់រំ​ជន​មាន​ពិការ​ភាព​ភ្នែក មានប្រសាសន៍ថា ការប្រមូលធាតុចូលនេះ ដើម្បីធ្វើយ៉ាង​ណា​ឲ្យ​ការ​បង្កើត​នូវ​កម្ម​វិធី​ក្ដា​វាយ​លើកុំព្យូទ័រ និងទូរស័ព្ទ បានឆ្លើយតបគ្រប់គ្រាន់ និងតាមតម្រូវ​ការ​របស់​បង​ប្អូន​ជន​មាន​ពិការភាព។

ឯកឧត្តមបានបន្តថា សម្រាប់កិច្ចប្រជុំនេះដែរ គឺជាលើកទី៥ហើយ ហើយលើកនេះ ក៏ជាលើក​ចុង​ក្រោយ​ សម្រាប់ការប្រមូលនូវធាតុចូលនានា ដើម្បីឈានទៅដាក់សំណើទៅក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្កើតនូវកម្មវិធីនេះ ។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមការងារ មាន​ប្រសាសន៍​ថា កម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជនមានពិការភាពភ្នែក ដើម្បី​បាន​សិក្សានូវជំនាញកុំព្យូទ័រ ឬកម្មវីធីទូរស័ព្ទ ព្រោះបច្ចុប្បន្ន​ពួក​គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​សិក្សា ប្រើប្រាស់កុំព្យូទ័រ និងទូរស័ព្ទដៃ ដោយអត់មានសំឡេងជាភាសាខ្មែរ។

ឯកឧត្តម​បានបន្តថា សម្រាប់កិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាប្រមូលនូវធាតុចូលនានា ដែលជាត​ម្រូវ​ការ​ចាំបាច់​ដូចគ្នា របស់បងប្អូនជនមានពិការភាពភ្នែក និងចំគោលដៅដែលចង់បាន ហើយ​នៅ​ពេល​ខាង​មុខ នឹងលើកយកសំណើ ឬធាតុចូលទាំងអស់នោះដាក់ជូនក្រសួងប្រៃសណីយ៍ ក៏ដូច​ជា​ស្ដាប់​នូវបទបង្ហាញពីអ្នកជំនាញពីកម្មវិធីនេះ មុនឈានដល់ការបង្កើត ។

បងប្អូន​ជនមានពិការភាពភ្នែក បានសម្ដែងនូវការសាទរ និងគាំទ្រយ៉ាងខ្លាំង នៅពេល​ដែល​ក្រសួង​សង្គម​កិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ បានគិតគូរ និងគ្រោង​បង្កើត​នូវ​ក្ដា​វាយ​អក្សរ​ជា​សំឡេង​ភាសា​ខ្មែរ​លើកុំព្យូទ័រ និងអេក្រងទូរស័ព្ទ ព្រោះនឹងជួយឲ្យពួកគេ កាន់តែងាយ​ស្រួលលើ​កា​រ​សិក្សា​ស្រាវ​ជ្រាវ និងកិច្ចការងារផ្សេងៗ ពាក់ព័ន្ធកម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ ។

គួរបញ្ជាក់ថា គម្រោងនេះ ពិតវាបានឆ្លើយតបចំគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ ដែ​ល​បាន​ដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះកម្មវិធីនេះ គឺត្រូវ​នឹង​ចំណុច​ការ​អភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm