ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុងវៀតណាម សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស

2025/03/20 10:49:04 pm        118

បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស រវាងខេត្តវិញឡុងវៀតណាម និងខេត្តបន្ទាយមានជ័យកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត ​​ក្នុងជំជួប​សម្តែងការគួរសមជាមួយគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅសាលប្រជុំសាលា​ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សានាពេលនោះដែរ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុម​ប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ៏យ លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងមន្ទីអង្គភាពវិស័យ​ឯកជន​ចូលរួមជួបសម្តែងការគួរសមជាមួយគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​បាន​បង្ហាញ​ពី​សក្ដានុពល​របស់ខេត្ត ​ដែលមានវិសាលភាពផ្ទៃដីកសិកម្មធំធេង​មាន​ជីវជាតិ​សម្រាប់ធ្វើស្រែចំការ ច្រកទ្វារអន្ដរជាតិធំៗចំនួនពីរគឺច្រកទ្វារអន្តជាតិប៉ោយប៉ែត ​សម្រាប់ទទួលភ្ញៀវទេសចរណ៍ និងច្រកទ្វារអន្តជាតិស្ទឹងបត់ សម្រាប់សំរួលការដឹកជញ្ជូនទំនិញចេញចូល ក្រៅពីនេះ ក៏​ផ្លូវដែក១ខ្សែ និងផ្លូវជាតិ ដែលកំពុងស្ថាបនាជិតរួចរាល់ងាយស្រួល​ដឹកជញ្ជួន​ផលិផល​ក្នុងស្រុកចេញទៅក្រៅប្រទេសផងដែរ។

ឯកឧត្ដម អភិបាលខេត្ត ​ក៏បានថ្លែងអំណរគុណ និងរំលឹកឡើងវិញ​ពីកិច្ចសហប្រត្តិបត្តការខេត្តវិញ​ឡុង​វៀតណាម​ ជួយប្រជាជន​ចេញ​ពី​របប​ប៉ុលពត​ និង​បន្តជួយ លើវិស័យផ្សេងៗរបស់​ខេត្តបន្ទាយមានជ័យរហូកមកដល់បច្ចប្បន្ន។

ទន្ទឹមគ្នានោះដែរលោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធាន​ប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល ​នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថ្លែងអំណរគុណ​ដល់កិច្ចសហប្រតិបត្តការ​ល្អរវាង​ខេត្តទាំងពីរ​បន្ទាយមានជ័យ-វិញឡុង ​និង​ការ​សម្រួល​ដល់​ក្រុម​ការងារ​រុករក​អដ្ឋិធាតុ ​ស្រប​តាម​អនុសារណៈ​យោគយល់​ដែលបាន​ចុះហត្ថលេខាកន្លងមក។

លោកអនុប្រធានប្រចាំការ​ក្រុម​ប្រឹក្សា​ខេត្តវិញ​ឡុង ​និង​ជាប្រធាន​ប្រតិភូ ​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​កសិកម្ម និង​បច្ចេកទេស​ បន្តជួយ​ខេត្តបន្ទាយមានជ័យ បញ្ចៀស​ចេញ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ​ស្របតាម​សក្ដានុពល​របស់​ខេត្តនេះ៕ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        94
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        145
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm