នគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត

2025/03/20 10:58:59 pm        146

ភ្នំពេញ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិត មានសិក្ខាកាមសរុបចំនួន៥០នាក់ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលបំប៉នជំនាញ បានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយ មានការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ឲ្យលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំង ការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។

លោកវរសេនីយ៍ឯក អ្នកនាំពាក្យបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីក​ចំណេះ​ជំនាញក្នុងការគ្រប់គ្រង​ តាមដានឆ្លើយតប ​បកស្រាយដើម្បីបន្សាបព័ត៌មាន ក្លែងក្លាយ ព័ត៌មាន​មិនពិត នៅលើតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព ​កុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេស​ការគ្រប់គ្រង​សតិអារម្មណ៍របស់​ប្រជាពលរដ្ឋក្នុងការទទួល​បានព័ត៌មានពិត និងការ​សម្រេចចិត្តដ៏ត្រឹមត្រូវ ​ដើម្បីទប់ស្កាត់កុំឲ្យមានការជឿជាក់ខ្វះការពិចារណា ដែល​អាចធ្វើការ​សម្រចិត្តខុស​បង្កជះឥទ្ធិពល​អាក្រក់​ណាមួយនៅក្នុងសង្គម រឺ​នៅក្នុងជីវភាពប្រចាំថ្ងៃនៅពេល​ដែល​ប្រជាពលរដ្ឋទទួលបានព័ត៌មាន ​ក្លែងក្លាយ​ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយ​ក្រុមទុច្ចរិតណាមួយនោះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ​បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលបំប៉ន​ជំនាញនេះ​សិក្សាលើមេរៀន ទី១ ការយល់ដឹងពីព័ត៌មានក្លែងក្លាយ ​និងព័ត៌មានពិត។ទី២.ភាពខុសគ្នារវាង​ព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត។និងទី៣. យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm