ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលាចំនួន ០៣នាក់បានលង់ទឹកស្លាប់នៅចំណុចកន្លែងលេងទឹកនៅកោះដាច់ដែលជាកន្លែងដែលប្រជាពលរដ្ឋតែងតែនាំកូនតូចៗទៅលេងទីនោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៣ និង៤០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចកំពង់ចម្លងពុកឫស្សីកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានសិស្សសាលាចំនួន០៧នាក់ បានមកលេងតំបន់កោះដាច់ ខណៈនោះសិស្សចំនួន០៥នាក់ បានចុះលេងទឹក និង២នាក់ទៀតនៅខាងលើ ស្រាប់តែមានសិស្សចំនួន០៣នាក់បានចុះលេងចំចំណុចជ្រៅ ហើយសិស្ស២នាក់ទៀតឃើញក៏ស្រវ៉ាឡើងគោកវិញ ក៏នាំគ្នាទៅប្រាប់មនុស្សចាស់ៗអ្នកភូមិ ដើម្បីជួយ គ្នីគ្នារបស់ខ្លួន។
ភ្លាមៗប្រជាពលរដ្ឋបានទៅជួយ និងរាយការណ៍ទៅអាជ្ញាធរ ចុះទៅទីតាំងកើតហេតុ តែជាអកុសល កូនសិស្សសាលាស្រីទាំង០៣នាក់ បានលង់ទឹកស្លាប់បាត់ទៅហើយ៕ អត្ថបទ៖ កុម្ភៈ



