តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងចេញសេចក្តីសម្រេច ជុំវិញការចោទប្រកាន់ទម្លាក់តំណែងលើនាយករដ្ឋមន្ត្រី លោក Han Duck-soo នៅថ្ងៃទី២៤ ខែមីនា បន្ទាប់ពីរូបលោកត្រូវបានព្យួរតំណែងប្រធានាធិបតីស្តីទី កាលពីឆ្នាំមុន។
ការសម្រេចជុំវិញថា តើត្រូវបញ្ចប់តួនាទីរបស់លោក Han ផ្ដល់តំណែងជូនលោកឡើងនោះ នឹងត្រូវបានតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ខណៈដែលវាកើតឡើងមុនពេលមានការសម្រេចចោទប្រកាន់ទម្លាក់តំណែងដែលកំពុងត្រូវបានរង់ចាំយ៉ាងអន្ទះសារ ពីសំណាក់តុលាការតែមួយនេះ លើប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol។
តុលាការធម្មនុញ្ញមិនទាន់ប្រកាសកាលបរិច្ឆេទនៅឡើយទេ សម្រាប់សេចក្តីសម្រេចរបស់ខ្លួន ជុំវិញថា តើត្រូវតម្កល់ការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon ឬប្រគល់អំណាចប្រធានាធិបតីជូនលោកវិញ។
សម្រាប់លោក Han លោកត្រូវបានសភាកូរ៉េខាងត្បូងចោទប្រកាន់ទម្លាក់តំណែង ក្នុងនាមជាប្រធានាធិបតីស្តីទី កាលពីជាង ២ខែមុន ក្នុងអំឡុងពេលមានភាពចលាចលផ្នែកនយោបាយដ៏អាក្រក់បំផុតក្នុងប្រទេសជាលើកដំបូង រយៈពេលជាច្រើនទសវត្សរ៍មកនេះ៕