អ៊ីរ៉ង់ប្រាប់ថា ខ្លួននឹងពិចារណាទាំង «ឱកាស» និងការគំរាមកំហែង នៅក្នុងលិខិតរបស់លោក Trump

2025/03/21 12:51:42 am        88

អមដោយការបន្ថែមថា ការឆ្លើយតបនឹងមានឆាប់ៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់នឹងពិចារណាទាំង «ឱកាស» ក៏ដូចជាការគំរាមកំហែង នៅក្នុងលិខិតរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាសារដែលបានជំរុញឲ្យទីក្រុងតេអេរ៉ង់ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានបដិសេធលិខិតរបស់លោក Trump កាលពីសប្តាហ៍មុនថា ជាការបោកបញ្ឆោត ដោយលើកឡើងថា ការទាមទារដ៏ហួសហេតុរបស់លោក Trump នឹង «រឹតបន្តឹងចំណងទណ្ឌកម្ម និងបង្កើនសម្ពាធលើប្រទេសអ៊ីរ៉ង់»។ ប៉ុន្តែលោក Araqchi បាននិយាយថា ទីក្រុងតេអេរ៉ង់ នៅតែវាយតម្លៃលិខិតនោះ និងថ្លឹងថ្លែង ចំពោះការឆ្លើយតបរបស់ខ្លួន។

លោក Araqchi បាននិយាយថា៖ «លិខិតរបស់លោក Trump គឺជាការគំរាមកំហែងច្រើនជាង ប៉ុន្តែអះអាងថា ក៏មានឱកាសដែរ។ យើងបានយកចិត្តទុកដាក់លើចំណុចទាំងអស់ ដែលមាននៅក្នុងលិខិតនោះ ហើយនឹងពិចារណាទាំងការគំរាមកំហែង និងឱកាស សម្រាប់ការឆ្លើយតបរបស់យើង។ វាមានឱកាសនៅពីក្រោយការគំរាមកំហែងទាំងអស់»។

កាលពីថ្ងៃពុធ (ទី១៩ ខែមីនា) សារព័ត៌មាន Axios បានរាយការណ៍ថា លិខិតរបស់លោក Trump បានទុករយៈពេលកំណត់ឲ្យអ៊ីរ៉ង់ ២ខែ ក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាងមុន ក្រោមយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» ជាថ្មីរបស់លោកប្រធានាធិបតីអាមេរិក។

លោក Araqchi បានបញ្ជាក់បន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតប ចំពោះលិខិតរបស់លោក Trump នៅប៉ុន្មានថ្ងៃខាងមុខ តាមរយៈបណ្តាញសមស្រប ដោយបដិសេធមិនមានការចរចាដោយផ្ទាល់ណាមួយឡើយ ដរាបណាទាល់តែទីក្រុងវ៉ាស៊ីនតោន លុបបំបាត់ «សម្ពាធ ការគំរាមកំហែង និងការដាក់ទណ្ឌកម្ម»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm