ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់បន្ទាន់ការបញ្ជូនគ្រឿងផ្គត់ផ្គង់យុទ្ធោបករណ៍ដល់ក្រុមឧទ្ទាមហ៊ូទី ដើម្បីឲ្យក្រុមឧទ្ទាមយេម៉ែនមួយនេះ ធ្វើសង្រ្គាមដោយខ្លួនឯង ។
នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃពុធ លោក Trump និយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើក្រុមឧទ្ទាមហ៊ូទី នឹងកាន់តែអាក្រក់ទៅៗ ហើយពួកគេនឹងត្រូវវិនាសទាំងស្រុង ។
គួរឲ្យដឹងថា សហរដ្ឋអាមេរិក បានវាយប្រហារគោលដៅនៅទូទាំងប្រទេសយេម៉ែនក្នុងការវាយប្រហារតាមច្រកអាកាសទាំងយប់ រួមទាំងខេត្ត Saada និងទីក្រុងកំពង់ផែ Hodeidah នៅសមុទ្រក្រហម ។
ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថាមា នការវាយប្រហារច្រើនជាង ១០លើកលើទីតាំងផ្សេងៗគ្នា រួមទាំងសង្កាត់ Al-Safra នៃខេត្ត Saada ផងដែរ។
យោងតាមប្រភពពីប្រទេសយេម៉ែនបានឲ្យដឹងថា តំបន់នេះជាកន្លែងផ្ទុកអាវុធ និងកន្លែងហ្វឹកហ្វឺន ហើយត្រូវបានចាត់ទុកថាជាបន្ទាយយោធាដ៏សំខាន់ និងរឹងមាំបំផុតរបស់ក្រុមហ៊ូទី ។
ទូរទស្សន៍ Al Masirah រាយការណ៍ថា អាមេរិក បានដាក់គោដៅជាច្រើនលើរដ្ឋធានី Saana កាលពីថ្ងៃពុធសប្ដាហ៍នេះ ។
ការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ជុំវិញការវាយប្រហាររបស់ក្រុមនេះប្រឆាំងនឹងការដឹកជញ្ជូនតាមសមុទ្រក្រហម គឺជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ចាប់តាំងពីលោក Trump ចូលកាន់តំណែងជាថ្មីកាលពីខែមករា ៕