រដ្ឋអាជ្ញាជាន់ខ្ពស់មួយរូបរបស់ម៉ិកស៊ិក បាននិយាយថា មាននូវកំហុសក្នុងការស៊ើបអង្កេតលើកសិដ្ឋានចិញ្ចឹមសត្វ ស្ថិតក្នុងរដ្ឋភាគខាងលិច Jalisco ដែលក្រុមសកម្មជនហៅថាជា “ជំរំសម្លាប់ផ្តាច់ពូជ” គ្រប់គ្រងដោយក្រុមមេខ្លោងគ្រឿងញៀន ហើយលោកបានសន្យាថានឹងបើកកកាយការពិតនៅពីក្រោយអ្វីដែលបានកើតឡើងនៅទីនោះ ។
លោករដ្ឋអាជ្ញា Alejandro Gertz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Jalisco ដឹងពីរឿងរ៉ាវរបស់កសិដ្ឋានចិញ្ចឹមសត្វនេះតាំងពីដើមខែកញ្ញាមកម្លោះ ប៉ុន្តែពួកគេពុំបានធ្វើតេស្តសាកសពមនុស្សនៅទីនោះ ឬកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវសម្លៀកបំពាក់ និងស្បែកជើងដែលត្រូវបានរកឃើញនៅទីនោះ ។ លោកថា ក្រុមអាជ្ញាធរពុំបានជូនដំណឹង ឬប្រកាសអាសន្នដល់ក្រុមមន្រ្តីសហព័ន្ធនោះទេ ។
នៅដើមខែនេះ ក្រុមសកម្មជនដែលស្វែងរកមនុស្សជាទីស្រលាញ់បាត់ខ្លួនរបស់ពួកគេ បានរកឃើញធាតុ បំណែកឆ្អឹងរាប់ពាន់ សម្លៀកបំពាក់ និងឡ.ក្រោមដីចោទប្រកាន់ដែលអាចប្រើប្រាស់ដើម្បីបូជាសព នៅកសិដ្ឋានចិញ្ចឹមសត្វស្ថិតក្នុងទីក្រុង Teuchitlan ដែលមានចម្ងាយប្រហែល ៦៤គ.ម ក្រៅទីក្រុង Guadalajara ដែលជារដ្ឋធានីរបស់រដ្ឋ Jalisco ។
ការរកឃើញកសិដ្ឋាននេះ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅម៉ិកស៊ិក ជាទីដែលមនុស្សជាង ១២៤.០០០នាក់ កំពុងបាត់ខ្លួន ៕