ក្រុមនគរបាលអ៊ីស្រាអែល បានបំបែកហ្វូងមនុស្សដោយប្រើប្រាស់កាណុងទឹក ពេលដែលក្រុមបាតុករនាំគ្នាតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក ។
ក្រុមបាតុកររាប់ម៉ឺននាក់នាំគ្នាដង្ហែក្បួនឆ្ពោះទៅកាន់ទីក្រុងហ្សេរុយសាឡឹមកាលពីព្រឹកថ្ងៃពុធ អំពាវនាវឲ្យមានការវិលត្រឡប់មកវិញរបស់ចំណាប់ថ្នូរហ្កាហ្សា និងការការពារលទ្ធិប្រជាធិបតេយ្យ ។
ការសម្រេចចិត្តចាប់ផ្តើមសង្រ្គាមឡើងវិញ ក្នុងនោះចំណាប់ថ្នូរប្រហែល ២៤នាក់ ចំណោមចំណាប់ថ្នូរ ៥៩នាក់ ត្រូវបានគេមានជំនឿថានៅរស់នៅ និងនៅឃុំខ្លួននៅតំបន់ហ្កាហ្សានោះ បានបញ្ឆេះសន្ទុះថ្មីៗនៃការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាល ដោយក្រុមបាតុករនាំគ្នាចោទប្រកាន់រដ្ឋបាលបច្ចុប្បន្នថា បានបន្តជម្លោះក្នុងហេតុផលនយោបាយ ។
ការដង្ហែក្បួនទៅកាន់ទីក្រុងហ្សេរុយសាឡឹម ត្រូវបានរៀបផែនការ ក្រោយលោក Netanyahu ប្រកាសកាលពីចុងសប្តាហ៍កន្លងទៅថា លោកបានសម្រេចចិត្តបណ្តេញចេញពីការងាររបស់លោក Ronen Bar ដែលជាប្រធានទីភ្នាក់ងារចារកម្មក្នុងស្រុក Shin Bet ៕