ទាហានអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធឆ្លងកាត់ទន្លេរួមគ្នានៅជិតតំបន់គ្មានកងទ័ព

2025/03/21 02:33:10 am        124

 នៅថ្ងៃព្រហស្បតិ៍នេះ ទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធឆ្លងកាត់ទន្លេរួមគ្នានៅទីក្រុង Yeoncheonដែលមានចម្ងាយប៉ុន្មានគ.មប៉ុណ្ណោះពីតំបន់គ្មានកងទ័ពរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីធ្វើឲ្យល្អប្រសើរឡើងប្រតិបត្តិការយោធារួមបញ្ចូលរបស់ពួកគេ ។

 រថក្រោះបានបើកឆ្លងកាត់ទន្លេ ក្រោយទាហានប្រទេសទាំង ២ធ្វើស្ពានអណ្តែតបណ្តោះអាសន្ន ។ យោធានិយាយថា ទាហានសហរដ្ឋអាមេរិក និងទាហានកូរ៉េខាងត្បូងប្រហែល ៦០០នាក់ បានចូលរួមសមយុទ្ធរយៈពេល ៦ថ្ងៃ នៅជុំវិញទន្លេ Imjin ខណៈគ្រឿងយុទ្ធោបករណ៍ ១០០គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ និងរថក្រោះ ត្រូវបានចល័តសម្រាប់សមយុទ្ធនេះ ។

 សមយុទ្ធឆ្លងទន្លេ គឺជាផ្នែកមួយនៃសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំជាងមុន “Freedom Shield”រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅ បើទោះបីជាសមយុទ្ធបាញ់គ្រាប់ពិត ត្រូវបានផ្អាកក៏ដោយ បន្ទាប់ពីយន្តហោះចម្បាំងកូរ៉េខាងត្បូង ទម្លាក់គ្រាប់ច្រឡំលើទីក្រុងស៊ីវិលជិតព្រំដែនកូរ៉េខាងជើង កាលពីដើមខែនេះ បណ្តាលឲ្យមនុស្ស ២៩នាក់ រងរបួស ។

 កូរ៉េខាងជើងតែងតែទាមទារឲ្យបញ្ឈប់សមយុទ្ធយោធារួមគ្នាសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង និងបានចាត់ទុកវាថា ការចាប់ផ្តើមឲ្យមានការឈ្លានពាន ។

 យោធាកូរ៉េខាងត្បូង និយាយថា សមយុទ្ធយោធារួមគ្នានេះ មានគោលដៅពង្រឹងការត្រៀមខ្លួនរបស់សម្ព័ន្ធក្នុងការប្រឈមជាមួយការគំរាមកំហែង ដូចជាកូរ៉េខាងជើង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm