ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ(UN)បានចេញរបាយការណ៍កាលពីថ្ងៃពុធនិយាយថា កម្រិតឧស្ម័នផ្ទះកញ្ចក់ជាប់កំណត់ត្រា បានធ្វើឲ្យសីតុណ្ហភាពកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រាក្នុងឆ្នាំ ២០២៤ ។
ការបង្កើនល្បឿនបាត់បង់ផ្ទាំងទឹកកក និងទឹកកសមុទ្រ ធ្វើឲ្យនីវ៉ូទឹកសមុទ្រឡើងខ្ពស់ ហើយនិងធ្វើឲ្យពិភពលោកខិតកាន់តែជិតទៅរកកម្រិតឡើងកម្តៅខ្ពស់ ។
ប្រទេសជាច្រើន បានឯកភាពគ្នាក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ថា ខិតខំកំណត់ការកើនឡើងសីតុណ្ហភាពត្រឹមក្រោម ១,៥អង្សាសេរ ពីលើកម្រិតសីតុណ្ហភាពមធ្យមឆ្នាំ ១៨៥០-១៩០០ ។
អង្គការឧតុនិយមពិភពលោក( WMO) និយាយនៅក្នុងរបាយការណ៍អាកាសធាតុប្រចាំឆ្នាំរបស់ខ្លួនថា ចំនួននេះ លើសពីកំណត់ត្រាឆ្នាំ ២០២៣ចំនន ០,១អង្សាសេ ។
លោក John Kennedy គឺជាអ្នកនិពន្ធរបាយការណ៍របស់ WMO បានពន្យល់ពីសារៈសំខាន់របស់វា ។ លោកថា រឿងមួយដែលពួកយើងច្បាស់គឺ ១ឆ្នាំលើសពី ១,៥អង្សាសេ មិនមែនមានន័យថា កម្រិតដែលបានអះអាងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រូវបានលើសជាផ្លូវការនោះទេ ។
លោកបន្ត តាមធម្មតាកិច្ចព្រមព្រៀងនេះសំដៅលើមធ្យមភាគរយៈពេលយូរ អាចជាធម្យមភាគច្រើនឆ្នាំ ឬអាចជាមធ្យមភាគច្រើនទសវត្សរ៍ ។ ដូច្នេះហើយ រយៈពេល ១ឆ្នាំ មិនអាចថាលើសសីតុណ្ហភាពកំណត់នោះទេ ៕

