លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២០ មីនា ថា សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងធនធានធម្មជាតិជាមួយអ៊ុយក្រែនក្នុងពេលដ៏ខ្លី ហើយថាការខិតខំប្រឹងប្រែងរបស់លោកដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ប្រទេសនេះកំពុងដំណើរការល្អ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកក្នុងសប្តាហ៍នេះជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។

លោក Trump បានធ្វើអត្ថាធិប្បាយនៅក្នុងព្រឹត្តិការណ៍សេតវិមានបន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យដើម្បីបង្កើនការផលិតរ៉ែសំខាន់ៗរបស់សហរដ្ឋអាមេរិក។

លោកថាយើងកំពុងធ្វើបានយ៉ាងល្អទាក់ទងនឹងអ៊ុយក្រែន និងរុស្ស៊ី។ ហើយមួយក្នុងចំណោមរឿងជាច្រើនដែលយើងកំពុងធ្វើគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលដ៏ខ្លីទាក់ទងនឹងរ៉ែកម្រជាមួយអ៊ុយក្រែន។
លោក Trump បានសំដៅលើការពិភាក្សារបស់លោកក្នុងសប្តាហ៍នេះជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក Trump បាននិយាយថា យើងចង់មើលឃើញកិច្ចព្រមព្រៀងឈានដល់ទីបញ្ចប់ ហើយលោកគិតថាយើងកំពុងធ្វើបានល្អក្នុងរឿងនេះ ។

ដូច្នេះសង្ឃឹមថា យើងនឹងជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ក្នុងមួយសប្តាហ៍រួចផុតពីការស្លាប់។ នោះហើយជាអ្វីដែលនឹងកើតឡើង។ ពួកគេកំពុងស្លាប់ដោយមិនចាំបាច់ ហើយលោកជឿថាយើងនឹងធ្វើបាន។ យើងនឹងមើលឃើញថាមានអ្វីកើតឡើង ៕