លោកប្រធានាធិបតី Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធមិត្តសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ២០ មីនា សប្ដាហ៍នេះ អនុម័តកញ្ចប់ថវិកាយ៉ាងហោចណាស់ ៥ ពាន់លានអឺរ៉ូ ស្មើ ៥,៤ ពាន់លានដុល្លារអាមេរិក ជាជំនួយទិញកាំភ្លើងធំសម្រាប់អ៊ុយក្រែន និងបានអំពាវនាវឱ្យបន្តដាក់សម្ពាធលើរុស្ស៊ី ក្រោយលោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកTrump នៅសប្ដាហ៍នេះ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប តាមវីដេអូ លោក Zelenskiy ក៏បាននិយាយផងដែរថា អ្វីមួយនឹងក្លាយជាការប្រឆាំងសហភាពអឺរ៉ុប នៅពេលនរណាម្នាក់ រារាំងការសម្រេចចិត្តដែលមានសារៈសំខាន់សម្រាប់ទ្វីបទាំងមូល ដោយសំដៅទៅលើការប្រឆាំងរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Victor Orban ចំពោះសេចក្តីថ្លែងការណ៍របស់ប្លុកសហភាពអឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែន។

លោក Zelenskiy បានទទូចបន្ថែមទៀតថា ប្រទេសរុស្ស៊ីគឺជាអ្នកទទួលខុសត្រូវចំពោះការរំលោភលើបទឈប់បាញ់មានកំណត់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយការវាយប្រហារទៅលើការដំឡើងបណ្ដាញថាមពលរបស់អ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែន បានបន្ថែមការផ្តល់ជូនសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃដែលនៅតែមាននៅលើតុ ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី ថាជាអ្នកទទួលខុសត្រូវចំពោះការបន្តការប្រយុទ្ធគ្នា៕