ថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិចដឹកនាំប្រារព្ធបុណ្យទក្ខិណានុប្បទានថ្វាយដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ

2021/11/29 07:28:49 pm        248

ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំគណបក្ស បានយាង និងអញ្ជើញប្រារព្ធបុណ្យទក្ខិណានុប្បទាន ថ្វាយដល់ដួងវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅវត្តបទុមធម្មយុត្ត រាជធានីភ្នំពេញ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីប៉ុន្មានឆ្នាំមុន។

ក្នុងសេចក្តីប្រកាសជាផ្លូវការអំពីការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់​ព្រះរាជា​ណាចក្រកម្ពុជា​ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គឺជាអ្នកនយោបាយកម្ពុជា ​ដែល​នាំ​មុខ​គេ​មួយ​រូប​នៅ​ក្នុង​ទសវត្សរ៍​១៩៨០​ និង​១៩៩០។ ឥឡូវ​នេះ ព្រះអង្គ ​គឺ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ម្តង​ទៀត ​បន្ទាប់​ពី​ព្រះអង្គ​បាន​ចេញ​ចូល​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

ព្រះអង្គម្ចាស់​ បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នៅ​ឆ្នាំ​១៩៩១​ ហើយ​គណបក្ស​របស់​ព្រះអង្គ ​ទទួល​បាន​អាសនៈ​ភាគច្រើន​ចំនួន​៥៨ ​ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​១២០​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣ ដែល​ជា​ការ​បោះឆ្នោត​ដំបូង​បង្អស់​ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បញ្ចប់។ ព្រះអង្គ ម្ចាស់ ​បានក្លាយជា​នាយករដ្ឋមន្ត្រី​ទី​មួយ ​និងសម្ដេចតេជោ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​ទី​ពីរ។

ព្រះ​អង្គម្ចាស់ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​រដ្ឋសភា​ជាតិ​នៅ​ខែ​វិច្ឆិកា​ បន្ទាប់​ពី​គណបក្ស​របស់​ព្រះអង្គ​បាន​ចាញ់​គណបក្ស​ CPP នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​ កក្កដា។ ឆ្នាំ២០០៦​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​សភាជាតិ ​ហើយ​នៅ​ខែ​តុលា ​ព្រះអង្គ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ព្រះអង្គ​បាន​ចេញ​ចូល​ក្នុង​ឆាក​នយោបាយ និង​បាន​បង្កើត​គណបក្ស​នរោត្តម​រណឫទ្ធិ ហើយ​ក្រោយ​មក​បង្កើត​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ រហូត​ដល់​ ឆ្នាំ២០១៥ ទើប​ព្រះអង្គ​ត្រឡប់​ចូល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ និង​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​គណ បក្ស​ម្តងទៀត៕

អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm