សៀមរាប៖ អ្នកជំនាញទេចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជាង២ម៉ឺននាក់ បានប្រមូលផ្ដុះគ្នាទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទ អង្គរវត្ដ ឬហៅថាសមរាត្រី នាព្រលឹមថ្ងៃទី២១ ខែមីនា នេះ ។
ក្រោយពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គររួចហើយនោះ ភ្ញៀវទេសចរ បានកោតសរសើរពី ភាពស្រស់ស្អាត ដែលបានរំចេញចេញពីស្នាដៃដ៏វិចត្ររបស់បុព្វបុរសខ្មែរបន្សល់ទុកមកដល់ពេលនេះ។







