កម្ពុជា-វៀតណាម ឯកភាពរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែន

2025/03/21 06:31:44 pm        303

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឯកភាពគ្នា បន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។

ក្នុងជំនួបជាមួយទូតវៀតណាមប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ​ដាក់ចេញ​យន្តការជាច្រើនក្នុងការទប់ស្កាត់ ​បង្ក្រាបបទល្មើសគ្រឿងញៀន ដូចជាការផ្សព្វផ្សាយអប់រំពី​បញ្ហា​គ្រឿងញៀន, យុទ្ធនាការសម្អាតចកចេញពីផ្ទៃបឹង, ការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការ, យន្តការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំ ដើម្បីទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន ។

ឯកឧត្តម បន្តថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រឈមការលំបាកមួយចំនួន ជាពិសេស​គឺការងារព្យាបាល និងស្ដារនិតិសម្បទារបស់អ្នកញៀនគ្រឿងញៀន ខណៈបច្ចុប្បន្ន​នៅទូទាំង​ប្រទេសកម្ពុជា មានមជ្ឈមណ្ឌលស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនតែ២០ទីតាំងប៉ុណ្ណោះ ដែលបញ្ហានេះ សូមស្នើ ដល់ភាគីវៀតណាម ពិចារណាផ្ដល់ជំនួយទាំងបច្ចេកទេស និងសម្ភារៈ លើការងារបន្សាបគ្រឿងញៀន ដោយសារវៀតណាមមានបទពិសោធន៍ច្រើនលើការងារនេះ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងពីកត្តាប្រឈម នឹងបញ្ហាគ្រឿងញៀន ដោយ​សារតែកម្ពុជា និងវៀតណាម ស្ថិតនៅក្បែរតំបន់ត្រីកោណមាស ដូច្នេះហើយប្រទេសទាំងពីរត្រូវ​មានវិធានការរួមគ្នាដើម្បីទប់ស្កាត់ ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូត ង្វៀន មីញវូ បានបង្ហាញការ​ស្ញប់ស្ញែង និងកោតសរសើរ​ចំពោះឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងតួនាទីដ៏សំខាន់ នៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ដែលបានជួយ​ជ្រោមជ្រែង លើការងារសន្ដិសុខសំខាន់ៗ តាំងពីនៅជាអគ្គស្នងការនគរបាលជាតិ ហើយបច្ចុប្បន្ននេះ ​បន្ដដើរតួនាទីយ៉ាងសំខាន់លើវិស័យសន្ដិសុខ ក៏ដូចជាទំនាក់ទំនង​ប្រទេសទាំងពីរផងដែរ ។

ជាមួយនេះ លោកទូត បានឯកភាពទាំងស្រុងចំពោះការលើកឡើងឯកឧត្តម ​នេត សាវឿន និង​យល់ឃើញថា បញ្ហាគ្រឿងញៀនជាបញ្ហាដែល​ស្មុគស្មាញ ហើយតម្រូវឲ្យភាគីទាំងពីរ ត្រូវតែ​បន្ដកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ​ហើយនឹងជួយកម្ពុជា លើការងារប្រយុទ្ធប្រឆាំង​គ្រឿងញៀននេះ​ ជាពិសេសពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា និងសហការជាមួយអាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យលទ្ធភាពជួយលើការងារស្ដារនីតិសម្បទា ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm