ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យឯកជន ​គឺជាក្បាលម៉ាស៊ីននៃការរីកចម្រើន​របស់​ជាតិ

2021/11/29 06:08:24 am        713

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំពីវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន នៃការរីកចម្រើនរបស់ជាតិ។

ក្នុង​ពិធីសម្ពោធ​គម្រោងថ្មីនៃបុរីមេគង្គលែន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលើកទឹកចិត្តឱ្យ​វិស័យ​ឯក​ជន​រីកចម្រើន នឹង​ផ្តល់លទ្ធភាព​ឱ្យ​គាត់ចែករំលែកការរីកចម្រើនទៅគ្រប់មជ្ឈដ្ឋាន ​ក៏ដូចជាការធ្វើឱ្យមានការ​កែប្រែ​លើក​កម្ពស់​មុខមាត់ប្រទេសជាតិ ​តាមរយៈ​សមិទ្ធផល​ធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែល​សម្រេច​បាននៅក្នុង​គម្រោង​ឯក​ជន។ នេះគឺ​ការ​និន្នាការ​រួមនៃការអភិវឌ្ឍរបស់​បណ្តាប្រទេស​នានា​លើ​សាកលលោក។

ឯកឧត្តម បានបន្ថែមទៀតថា តាមរយៈការពង្រីក​គម្រោងថ្មីនេះ​ក៏បានឆ្លុះបញ្ចាំងឱ្យឃើញ​ផងដែរ​អំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារ​នៃ​វិស័យ​អចលន​ទ្រព្យ ​និងសំណង់នៅកម្ពុជា។ ម្យ៉ាងវិញទៀត ក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយ​នៃ​ការ​ចាប់​ផ្តើម​ស្ទុះងើ​បឡើងវិញ​នៃវិស័យអចលនទ្រព្យ និងសំណង់​ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាត​ត្បាត​សាកល​នៃ​ជំងឺ​កូវីដ​-១៩ ក្នុងរយៈពេលជិត០២ ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសយើង​កំពុង​ត្រូវបាន​បើកដំណើរ​ការ​ពេញ​លេញ​ឡើង​វិញ​ លើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញ​ក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការ​ចូលរួម​របស់សហគ្រិនក្នុងស្រុក៖ "ខ្មែរ​អាច​ធ្វើបាន" តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួម​បង្កើត​បាន​ជា​មោទនភាព​នៃការ​រីកចម្រើន​របស់ជាតិ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយ​សារការរាតត្បាត​នៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាច​រក្សាលំនឹងបាន​ និង​មិនថយក្រោយ ហើយថែម​ទាំង​បាន​ជួយ​ទប់​ស្កាត់ផលប៉ះពាល់​លើ​សេដ្ឋកិច្ចជាតិផងដែរ តាម​រយៈការធានាបាននូវការផ្តល់ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ដំណាក់​កាល​វិបត្តិនេះ។ ​លំនឹងនេះ ក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពល​រដ្ឋ​ភាគ​ច្រើន​ដែល​បាន​ទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ និងម៉ាក្រូសេដ្ឋកិច្ច ក្នុង​រយៈ​កាល​កន្លងមកនេះ៕ អត្ថបទ ៖ ហួត​ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am