អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ២១ មីនានេះ បាននិយាយថា ខ្លួននឹងបន្តបិទរហូតដល់ពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីជួបប្រទះ "ការដាច់ចរន្តអគ្គិសនី" ដោយសារតែអគ្គិភ័យនៅស្ថានីយអគ្គិសនីក្បែរនោះ ដែលផ្គត់ផ្គង់អាកាសយានដ្ឋាននេះ។
អាកាសយានដ្ឋាន Heathrow បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា ការបិទនេះគឺដើម្បី"រក្សាសុវត្ថិភាពអ្នកដំណើរ និងសហការីរបស់យើង"ដោយបន្ថែមថាអ្នកដំណើរត្រូវបានណែនាំមិនឱ្យធ្វើដំណើរទៅអាកាសយានដ្ឋានក្នុងកាលៈទេសៈណាក៏ដោយរហូតដល់បើកឡើងវិញ។

អ្នកនាំពាក្យរបស់អាកាសយានដ្ឋាន Heathrow បាននិយាយនៅសារអេឡិចនិកថា ក្រុមក្រុមអ្នកពន្លត់អគ្គិភ័យកំពុងឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ ប៉ុន្តែពុំមានភាពច្បាស់លាស់ថាតើនៅពេលណាដែលថាមពលអាចត្រូវបានស្តារឡើងវិញដែលអាចទុកចិត្តបាននោះទេ ដោយបន្ថែមទៀតថា ការរំខានយ៉ាងខ្លាំងអាចត្រូវបានរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
Eurocontrol ដែលគ្រប់គ្រងប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅទូទាំងទ្វីបអឺរ៉ុបបាននិយាយនៅលើគេហទំព័រប្រតិបត្តិការរបស់ខ្លួនថាគ្មានការមកដល់ត្រូវបានអនុញ្ញាតនៅអាកាសយានដ្ឋាន Heathrow ឡើយ ដោយសារការដាច់ចរន្តអគ្គិសនី ហើយមានផែនការបង្វែរជើងហោះហើរ។
យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightRadar24 ការបង្វែរមួយចំនួនទៅកាន់អាកាសយានដ្ឋានផ្សេងទៀតបានកើតឡើងរួចហើយ ដោយក្រុមហ៊ុន Qantas Airways បានបញ្ជូនជើងហោះហើររបស់ខ្លួនពីទីក្រុង Perth ទៅកាន់ទីក្រុងប៉ារីស និងជើងហោះហើរ United Airlines New York ឆ្ពោះទៅកាន់ទីក្រុង Shannon ប្រទេសអៀរឡង់។
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីទីក្រុង San Francisco នឹងត្រូវចុះចតនៅទីក្រុង Washington, DC ជាជាងទីក្រុងឡុងដ៍៕

