រុស្ស៊ី ចោទអ៊ុយក្រែន ថាបានរំលោភលើសំណើបទឈប់បាញ់ ជុំវិញការវាយប្រហារយានដ្រូនលើឃ្លាំងប្រេង

2025/03/21 10:16:30 pm        67

ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មីនា) ថា អ៊ុយក្រែន បានរំលោភបំពានរួចទៅហើយទៅលើសំណើបទឈប់បាញ់ ដែលស្នើផ្អាកការវាយប្រហារលើទីតាំងថាមពលនៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ ដោយសារតែទីក្រុងគីវ បានបើកការវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងប្រេងរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានប្រាប់ទូរទស្សន៍រដ្ឋថា នេះអាស្រ័យលើសហរដ្ឋអាមេរិក ដែលជាអ្នកស្នើបទឈប់បាញ់ ក្នុងការប្រឈមមុខនឹងអ៊ុយក្រែន ជុំវិញសកម្មភាពរបស់ខ្លួន។ 

វិមានក្រឹមឡាំងបាននិយាយនៅសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាមួយសមភាគីអាមេរិក លោក Donald Trump លើបទឈប់បាញ់ ៣០ថ្ងៃនៃការផ្អាកដាក់គោលដៅលើរោងចក្រថាមពល។

អាជ្ញាធរក្នុងតំបន់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ក្រុមពន្លត់អគ្គិភ័យនៅភាគខាងត្បូងរុស្ស៊ី Krasnodar នៅតែកំពុងទប់ទល់នឹងអគ្គិភ័យនៅឃ្លាំងស្តុកប្រេង ដែលបង្កឡើងដោយការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន។ លោកស្រី Zakharova បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា "រុស្ស៊ីជឿថា របបគីវ បានបំផ្លាញសំណើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិករួចទៅហើយ ដោយសារតែការវាយប្រហារនេះ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        103
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        96
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm