អ៊ីស្រាអែល វាយប្រហារភាគខាងកើត និងភាគខាងត្បូងលីបង់

2025/03/21 10:18:13 pm        48

យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដោយកំណត់គោលដៅទៅលើតំបន់ជ្រៅៗមួយចំនួន នៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ បានរាយការណ៍ថា នៅភាគខាងកើតប្រទេសលីបង់ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់ជាយក្រុងនៃភូមិ Taraya ភាគខាងលិចនៃទីក្រុង Baalbek និងតំបន់ al-Shaara ក្បែរតំបន់ Janta នៅតាមជើងភ្នំនៃជួរភ្នំភាគខាងកើត។

របាយការណ៍ បានបន្ថែមថា នៅភាគខាងត្បូងប្រទេសលីបង់ អ៊ីស្រាអែល បានវាយប្រហារតាមអាកាទៅតំបន់ដែលស្ថិតនៅចន្លោះទីក្រុង Jbaa និងទីក្រុង Snaya ដោយមីស៊ីលចំនួន ៤គ្រាប់។

យោធាអ៊ីស្រាអែល បានបញ្ជាក់ពីការវាយប្រហារ ដោយនិយាយថា ពួកគេកំពុងកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា និងជើងទម្របាញ់គ្រាប់រ៉ូកែត។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារមូលដ្ឋានយោធាមួយ ដែលមានទីតាំងហេដ្ឋារចនាសម្ព័ន្ធក្រោមដីនៅក្នុងតំបន់ Beqaa (Valley) ក្នុងប្រទេសលីបង់»។ ទីតាំងមួយទៀតរបស់ក្រុមហេសបូឡា ដែលមានជើងទម្របាញ់រ៉ូកែតជាច្រើនគ្រឿង នៅភាគខាងត្បូងប្រទេសលីបង់ ក៏ត្រូវបានវាយប្រហារដែរ។

ការវាយប្រហារនេះ គឺជាការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន និង    ខណៈដែលអ៊ីស្រាអែល បានបន្តការវាយប្រហារដ៏សាហាវ នៅតំបន់ហ្កាហ្សា ដោយធ្វើឲ្យបទឈប់បាញ់រយៈពេល ពីរខែ ជាមួយក្រុមហាម៉ាស បរាជ័យ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm