ការទប់ស្កាត់នាំចូលសាច់បង្កករបស់រាជរដ្ឋាភិបាល បានគាំទ្រភាពរីកចម្រើន នៃការចិញ្ចឹមសត្វក្នុងស្រុក

2025/03/21 10:18:35 pm        347

ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថា វិធានការណ៍ទប់ស្កាត់នៃការនាំចូលសាច់បង្កក​របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំមក នេះ បានគាំទ្រពេញទំហឹងលើការចិញ្ចឹមសត្វក្នុងស្រុក និងបានកែប្រែកសិដ្ឋានមួយចំនួន ឈានទៅចិញ្ចឹមសត្វជាលក្ខណៈឧស្សាហកម្ម ទំទើប ឆ្លើយតបដល់ការផ្គត់ផ្គង់សាច់លើទីផ្សារ និងការនាំចេញ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម នៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូក គោ មាន់ ទាន នៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមនៅកម្ពុជា ​ជាពិសេសការចិញ្ចឹមជ្រូក កសិករបានជួប​ឧបសគ្គ​បន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យ​សកម្មភាព​នៃការចិញ្ចឹមសត្វ ក្នុងស្រុកកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញផ្គត់ផ្គង់ជំនួស​ការនាំចូល​បានទាំងស្រុង ​ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើន យ៉ាងឆាប់រហ័ស​នៃការចិញ្ចឹមសត្វនៅកម្ពុជា។

លោក ស្រ៊ុន ពៅ បន្ថែមថា មកដល់បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍​រីកច្រើន និងកំពុងកែប្រែឈានទៅ ​ចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកបដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ ​សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់​ទិសទៅរកទីផ្សារនាំចេញ។ របត់នៃការរីកចម្រើននេះ​ នឹងបន្តទៅមុខប្រកបដោយទំនុកចិត្ត ទោះបីរាជរដ្ឋាភិបាល​ បើកឱ្យ ​នាំចូលសាច់បង្កកឡើងវិញក៏ដោយ ។ បញ្ហានេះផងដែរ លោក​ក៏បានសំណូមពរខ្លះៗ ​ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ សូមអនុញ្ញាតឱ្យនាំចូល សាច់ដែលមាន​គុណភាព ចំណែកប្រភេទសាច់ដែលកម្ពុជាមាន គួរកាត់បន្ថយនៃការនាំចូល ដើម្បីជំរុញការរីក​លូតលាស់​ក្នុងការចិញ្ចឹម សត្វ និងផ្គត់ផ្គង់សាច់សត្វប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ​កន្លងមកនេះ ​បន្ទាប់ពីទីផ្សារចិញ្ចឹមសត្វក្នុងស្រុកបានស្រុតចុះ រាជរដ្ឋាភិបាលក៏បាន​ដាក់ចេញ​នូវអន្តរាគមន៍ មានរយៈពេល រយៈពេល ៦ ខែ ចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២៤ និងបាន​បន្តការអន្តរាគមន៍រយៈពេល ៦ ខែបន្ថែម លើវិធាការណ៍ទប់ស្កាត់នៃការនាំ ចូលសាច់បង្កក ដើម្បីជួយ​ជ្រោមជ្រែង និងលើកកម្ពស់ ការចិញ្ចឹមសត្វក្នុងស្រុក ឲ្យការរីកចម្រើនខ្លាំងក្លា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញ។ ជុំវិញវិស័យកសិកម្មនេះដែរ នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យកសិកម្ម នឹងបន្តសម្រេចបាន កំណើនល្អក្នុងរង្វង់ ១,១% ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែល អនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព, ដោយសារការរំពឹងទុកនូវការកើនឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុក សម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំជាមួយវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តរបស់គម្រោង របស់ដៃគូរអភិវឌ្ឍន៍នានា​៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm