ក្រុម​ជនអន្តោប្រវេសន៍​នៅតែ​ប្ដេជ្ញា​ថា​នឹង​ទៅ​ឲ្យ​ដល់​ចក្រភព​អង់គ្លេស ​ទោះ​មាន​សោកនាដកម្ម​ក្ដី

2021/11/29 09:37:52 pm        760

​បារាំង៖ នៅ​ឯ​ជំរំ​បណ្ដោះអាសន្ន​រវាង​តំបន់ Dunkirk និង​ទីក្រុង​ Calais នៅ​តំបន់​ឆ្នេរ​ភាគ​ខាងជើង​របស់​ប្រទេស​បារាំង ក្រុម​ជនអន្តោប្រវេសន៍​កំពុង​បោះជំរំ​តង់រង់ចាំ​ឱកាស​ឆ្លង​ដែនទឹក​របស់​អង់គ្លេស ទោះបី​ជា​មាន​សោកនាដកម្ម​សម្លាប់​មនុស្ស​ចំនួន​ ២៧​នាក់​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុននៅ​ពេល​ទូក​របស់​ពួកគេ​លិច​ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​។

​នគរបាល​បាន​បង្កើន​សកម្មភាព​ល្បាតនៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ និង​អាកាសធាតុ​ត្រជាក់​ខ្លាំងដែល​បង្ក​ឧបសគ្គ​ថែមទៀត​ដល់ការប៉ុនប៉ង​ឆ្លង​សមុទ្រ​។ ប៉ុន្តែ​ជនអន្តោប្រវេសន៍​ភាគច្រើន​និយាយ​ថា សោកនាដកម្ម​នេះ​នឹង​មិន​អាច​រារាំង​ពួកគេ​មិន​ឲ្យ​ឡើង​ទូក​កៅស៊ូដែល​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម​ ៥០​នាក់​ក្នុង​ក្ដី​សង្ឃឹម​ទៅដល់​ចក្រភព​អង់គ្លេស​បាន​ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន AP បុរស​វ័យ​ ២២​ឆ្នាំ​មកពី​ប្រទេស​អ៊ីរ៉ង់​លោក Kawa បាន​និយាយ​ថា រូបគេ​មិន​ខ្លាច​អ្វី​ទាំងអស់​សូម្បី​តែ​ទឹកសមុទ្រ ទោះ​រូបគេ​ត្រូវ​ស្លាប់​ក៏ដោយ សូមទោស​ដែល​និយាយ​ពាក្យ​នេះ ប៉ុន្តែ​ពួកគេ​បាន​ស្លាប់​រួច​ទៅ​ហើយ គ្មាន​នរណា ឬ​កន្លែង​ណា​ទទួលយក​ពួក​យើង​ទេ។ ​ពួក​យើង​ជា​មនុស្សឥតប្រយោជន៍​។

​ប៉ុន្តែ​គ្រោះ​មហន្តរាយ​នៅ​សប្ដាហ៍​នេះបាន​បង្ហាញ​ពី​លា​យ​ឡំ​គ្នា​នៃ​ក្ដី​ស្រមៃ និង​ភាព​អស់សង្ឃឹមដែល​ជំរុញ​ឲ្យ​មនុស្ស​បោះជំរំ​ក្រោម​ភ្លៀងរលឹម និង​អាកាសធាតុ​ចុះ​ត្រជាក់​ត្រឹម​ប្រហែល ​៤​អង្សា​សេសម្រាប់​ឱកាស​ប្រថុយ​ជីវិត​របស់​ពួកគេ​នៅ​លើ​សមុទ្រ​។​ ​ដើម្បី​អាច​មាន​កន្លែង​អង្គុយ​នៅ​ក្នុង​ទូក ពួកគេ​ត្រូវ​បង់​ប្រាក់​ឲ្យ​ក្រុម​រត់ពន្ធ​មនុស្ស​ក្នុង​ម្នាក់​ចំនួន ២,៥០០​ផោន​ ឬ ៣,៣៣៥ដុល្លារអាមេរិក។ យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​សភា​ចក្រភព​អង់គ្លេស មនុស្ស​ជាង ២៣,០០០​នាក់​បាន​ចូល​ដល់​ទឹកដី​អង់គ្លេស​រួច​ទៅ​ហើយតាមរយៈ​ទូក​តូច​ៗ​នៅ​ឆ្នាំនេះ ហើយ​កាលពី​ឆ្នាំមុន​មាន​ជាង ៨,៥០០​នាក់ និង​ឆ្នាំ២០១៨​ មាន​ត្រឹម ៣០០​នាក់​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm