លោកប្រធានាធិបតី Joseph Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលីបង់បានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យមានទំនុកចិត្តពីប្រទេសអារ៉ាប់ និងពិភពលោកឡើងវិញ តាមរយៈកំណែទម្រង់។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមពាណិជ្ជករលីបង់ ដែលមានមូលដ្ឋាន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
លោកប្រធានាធិបតី បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជានេះ ដែលបានគាំទ្រជនបរទេស និងក្រុមគ្រួសាររបស់ពួកគេ។
ថ្លែងទៅកាន់គណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិលីបង់ ក្នុងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត លោក Aoun បាននិយាយថា៖«ពុំមិនអាចទទួលយកបានទេ ក្នុងការទទួលរងផលប៉ះពាល់នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមិនត្រឹមត្រូវ ដោយប្រើមូលនិធិរបស់អ្នកដាក់ប្រាក់បញ្ញើ ដែលត្រូវបានបង្កក នៅក្នុងធនាគារ លីបង់ ចាប់តាំងពីឆ្នាំ ២០១៩ មកនោះ»។
លោក Aoun បានលើកឡើងថា បញ្ហានេះ ទាមទារឲ្យមានដំណោះស្រាយមួយ ដោយសហការជាមួយ ស្ថាប័នសេដ្ឋកិច្ច ធនាគារ ធនាគារកណ្តាល អ្នកដាក់ប្រាក់បញ្ញើ និងរដ្ឋ ឲ្យបានឆាប់តាមដែលអាចធ្វើទៅ បាន។
លោកបានបន្ថែមថា៖ «ការជំរុញសកម្មភាពសេដ្ឋកិច្ច និងលំហូរនៃការវិនិយោគ តម្រូវឲ្យមានវិស័យធនាគារគួរឲ្យទុកចិត្តបាន»។
«នេះ គឺជាការប្តេជ្ញាចិត្ត នៅក្នុងសុន្ទរកថាសច្ចាប្រណិធាន និងជាចំណុចសំខាន់នៃការងាររបស់រដ្ឋាភិបាល ហើយយើងទន្ទឹងរង់ចាំជួយសភា ដោយការពន្លឿនដំណើរការនៃការចេញច្បាប់ចាំបាច់មួយចំនួន»។