ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងនគរបាល បានកើតឡើង នៅលើទឹកដីនៃសាកលវិទ្យាល័យបច្ចេកវិជ្ជាមជ្ឈិមបូព៌ា (Middle East Technological University) ក្នុងទីក្រុងអង់ការ៉ានៃប្រទេសទួរគី។
នៅពេលដែល ទូរទស្សន៍ A haber បានផ្សាយបន្តផ្ទាល់ ក្រុមអ្នកតវ៉ាដែលខឹងសម្បាមួយក្រុម បានបិទផ្លូវជាមួយនឹងធុងសម្រាម និងបានដុតបំផ្លាញសម្ភារៈផ្សេងក្នុងធុងសំរាមទាំង។ ទោះបីជាមានការអំពាវនាវពីនគរបាលឲ្យបែកគ្នាក៏ដោយ ក្រុមអ្នកតវ៉ា នៅតែបន្តបិទផ្លូវ ហើយចាប់ផ្តើមគប់ដុំថ្ម ទៅលើ កងកម្លាំងនគរបាល ។ ដើម្បីបំបែកក្រុមបាតុករទាំងនោះ មន្ត្រីអនុវត្តច្បាប់ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅពេលដែលមេដឹកនាំម្នាក់នៃគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ដែលជាគណបក្សប្រឆាំង បានមកដល់សាកលវិទ្យាល័យនេះ ដោយគ្រោងនឹងធ្វើបាតុកម្មគាំទ្រអភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Ekrem Imamoglu ដែលត្រូវបានចាប់ខ្លួន រួមជាមួយនឹងតំណាងគណបក្សផ្សេងទៀត អ្នកគាំទ្រ និងក្រុមនិស្សិត។ ទូរទស្សន៍នេះ បានបង្ហាញថា ក្រុមតំណាងគណបក្ស បានព្យាយាមពិភាក្សាអំពីមធ្យោបាយ ដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាដែលក្រេវក្រោដ ពីការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។
នៅពេលនេះ ឧបទ្ទវហេតុ ត្រូវបានបញ្ចប់ ក្រុមអ្នកបង្កហេតុ ត្រូវបានរុញច្រានឲ្យត្រឡប់ទៅវិញ ហើយផ្លូវដែលពួកគេបានបិទ ត្រូវបានកាន់កាប់ដោយក្រុមអ្នកគាំទ្រគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ដែលបានទៅដល់ទីនោះ ជាពិសេស ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះលោក Imamoglu។