សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រៀបចំទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន

2025/03/21 04:26:07 pm        354

បន្ទាយមានជ័យ៖ ​ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាព ចំពោះមាតា ទារក កុមារ និងយុវជននោះ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ព្រមទាំងយុវជន ក្រោមប្រធានបទ៖ ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវជន ដែលប្រារព្ធធ្វើនៅសាលាសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ក្រោមវត្ដមានលោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល ទារក កុមារតូចៗចំនួន ៥០គ្រួសារនៅថ្ងៃទី២១មីនាឆ្នាំ២០២៥។

លោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាបានអានសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ មានខ្លឹមសារថា ជាមួយនឹងការពង្រឹង និងកែលម្អសេវាសុខាភិបាលសាធារណៈនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ការចូលរួមជាដៃគូពីសេវាសុខាភិបាល​ឯកជន ក្នុងប្រព័ន្ធសុខាភិបាលយើងបានផ្ដល់នូវការទទួលបានសេវាវេជ្ជសាស្ត្រ ដែលមានគុណភាព​កាន់តែប្រសើរ ជាពិសេសក្នុងការថែទាំសុខភាពមាតា ទារក កុមារ និងយុវជននៅកម្ពុជា។ ទោះបីជាយើងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែត្រូវប្រឹងប្រែង​បន្ថែមទៀត ដើម្បីធ្វើឲ្យសេវាថែទាំសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង និងផ្សព្វផ្សាយ​ទៅកាន់​មនុស្សកាន់តែច្រើនថែមទៀត ក្រោមពាក្យស្លោក "ជីវិតមានសុខភាពល្អ កម្ពុជា​និងមានការរីកចម្រើន"។ សង្គមមានសុខភាពល្អ គឺជាគ្រឹះនៃការអភិវឌ្ឍប្រកបដោយនិរន្តភាព និង​ដើម្បីឲ្យកម្ពុជា​សម្រេចបានទស្សនវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២៥ ចាំបាច់​ត្រូវវិនិយោគធនធានក្នុងការលើកស្ទួយសង្គមជាតិឲ្យមានសុខភាពល្អ។

ក្នុងនោះដែរលោក បឹង គឹមសឹង បានមានប្រសាសន៍ផ្ដាំផ្ញើដល់ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ កូនតូចទាំងអស់ សូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពឱ្យបាន​តាមការកំណត់របស់​គ្រូពេទ្យ ដើម្បីទទួលបានវ៉ាក់សាំងការពារជម្ងឺផ្សេងៗ ព្រមទាំងស្ម័គ្រចិត្តចូលរួមធ្វើតេសឈាម នឹងត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យ។ សូមស្ត្រីទាំងអស់ដែលសម្រាលកូនហើយ សូមទៅពិនិត្យ​សុខភាព​ព្រមទាំងយកកូនទៅជាមួយ ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ និងបន្តបំបៅដោះកូន​តែមួយមុខគត់។សូមចូលរួមលុបបំបាត់ជំងឺឆ្លងផ្សេងៗ ពិសេសសូមយកកូនស្រីអាយុចាប់ពី ៩ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យបានគ្រប់ៗគ្នា។ សូមទទួលយក​នូវវិធីពន្យារកំណើតដើម្បីមានសុខភាពល្អទាំងម្ដាយនិងកូន។

គួរបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវជន នាឱកាសនេះផងដែរ សាខាកាកបាទ​ក្រហម​ក៏បានចែកជូនអំណោយមនុស្សធម៌ ដល់ស្ត្រីចូលរួម ៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន មីជាតិ ១កេះ ត្រីខ ១យួរ ទឹកដោះគោឆៅ ១ឡូ ទឹកសណ្ដែក ១យួរ នំប្រៃ ១ថង់ ឃិត ១កញ្ចប់ និងថវិកាបន្ថែមមួយចំនួនផងដែរ៕ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am