យោធាស៊ូដង់ បាននិយាយថា ខ្លួនបានដណ្តើមយកវិមានសាធារណរដ្ឋ ក្នុងទីក្រុងខាទុំ (Khartoum) ជាបន្ទាយចុងក្រោយក្នុងរដ្ឋធានីនៃកងកម្លាំងយោធាប៉ារ៉ាដែលជាគូប្រជែង បន្ទាប់ពីការប្រយុទ្ធគ្នាជិត ពីរឆ្នាំ។
វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទាហានរបស់ខ្លួននៅខាងក្នុងនោះ ផ្តល់កាលបរិច្ឆេទសម្រាប់ ពិធីបុណ្យរ៉ាម៉ាដាន គឺថ្ងៃទី ២១ ដែលជាថ្ងៃសុក្រនេះ។
ការដណ្តើមបានវិមានសាធារណៈរដ្ឋ ដែលជាអគារមួយនៅតាមបណ្តោយទន្លេ Nile ហើយជាការិយាល័យរបស់រដ្ឋាភិបាល មុនពេលសង្រ្គាមផ្ទុះឡើង ហើយត្រូវបានដាក់ជាប់នៅលើក្រដាសប្រាក់ និងតែមប្រៃសណីយ៍របស់ស៊ូដង់ គឺការដណ្តើមបានសមរភូមិមួយទៀតសម្រាប់យោធារបស់ស៊ូដង់។ យោធានេះ បានធ្វើឲ្យមានការជឿនលឿនជាលំដាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រោមការដឹកនាំរបស់ប្រមុខកងទ័ព លោកឧត្តមសេនីយ៍ Abdel-Fattah Burhan។
នេះមានន័យថា កងកម្លាំងគាំទ្ររហ័ស(RSF)ដែលជាគូប្រជែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ Mohammed Hamdan Dagalo ត្រូវបានបណ្តេញចេញពីរដ្ឋធានីខាទុំ បន្ទាប់ពីសង្រ្គាមនៅប្រទេសស៊ូដង់ បានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ ២០២៣។
កងកម្លាំងគាំទ្ររហ័ស (RSF) មិនបានទទួលស្គាល់ភ្លាមៗអំពីការបាត់បង់ ដែលទំនងជានឹងមិនបញ្ឈប់ការប្រយុទ្ធគ្នា ក្នុងសង្គ្រាមទេ ដោយសារក្រុមនេះ និងសម្ព័ន្ធមិត្ត នៅបន្តកាន់កាប់ទឹកដី នៅកន្លែងផ្សេងទៀត ក្នុងប្រទេសស៊ូដង់។ ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយថា ជម្លោះនេះបានបង្កើតជាវិបត្តិមនុស្សធម៌ធំបំផុតរបស់ពិភពលោក។