ប្រទេស​ជាច្រើន​បង្កើន​វិធានការ​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/11/29 09:51:31 pm        404

​ពិភព​លោក៖ ប្រទេស​ចំនួន​ប្រមាណ ២០ បាន​ដាក់​វិធានការ​រឹត​ត្បិត​លើ​អ្នក​ធ្វើ​ដំណើរ​មកពី​អាហ្វ្រិកខាងត្បូង ​និង​ប្រទេសជិតខាង​របស់ខ្លួនក្នុង​ពេល​មានការ​ព្រួយបារម្ភ​អំពី​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី ​COVID-19 "Omicron"​។ ប្រទេស​កាណាដា​បាន​ប្រកាស​ពី​ការ​ហាម​ឃាត់​អ្នកដំណើរ ដែល​បាន​ទៅ​ប្រទេស​អាហ្វ្រិក​ចំនួន​ ៧ ​ក្នុង​រយៈពេល​ ១៤ថ្ងៃ​។

ប្រទេស​រុស្ស៊ី​នឹង​ហាមឃាត់​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង រួម​ទាំង​ប្រទេស និង​តំបន់​មួយ​ចំនួន​ទៀតចាប់តាំងពី​​ថ្ងៃអាទិត្យម្សិលមិញ​។ រដ្ឋាភិបាល​សហព័ន្ធ​ប្រទេសស្វី​សបាន​ប្រកាស​ហាមឃាត់​មិន​កំណត់ ​លើ​ជើង​ហោះហើរ​ត្រង់​ទាំង​អស់ពី​ប្រទេសចំនួន ៧ មកពី​អាហ្វ្រិក​ខាងត្បូង​ដែល​វិធានការ​រឹតត្បិត​ថ្មី​បាន​ចូល​ជា​ធរមាន​តាំងពី​យប់​ថ្ងៃ​សុក្រ​។ ប្រទេស​ន័​រវេ​ស ទួរគី សិង្ហ​បុរី និង​ឥណ្ឌាក៏បានប្រកាស​ពី​វិធានការ​ហាមឃាត់ការ​ធ្វើ​ដំណើរ​ និង​វិធានការ​ទប់ស្កាត់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ Omicron ដូច​គ្នា​នេះ​ដែរ​។​ ​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris បាន​និយាយ​ថា រដ្ឋបាលសហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​រាល់​ការប្រុងប្រយ័ត្ន​ជាមុន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​ថ្លែង​បន្ទាប់ពី​ការ​ចុះ​ទៅ​ពិនិត្យ​ទីផ្សារ​ណូអែល​ក្នុង​ទីក្រុង Washington DC លោកស្រី Harris បាន​បញ្ជាក់​លើ​តម្រូវការ​សម្រាប់​ពលរដ្ឋ​ក្នុងការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស ​COVID-19​។ នៅ​ពេល​សួរ​ថា តើ​វិធានការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​បន្ថែម​ទៀត​អាច​ត្រូវ​បាន​អនុវត្ត ​ឬទេ លោកស្រី​អនុប្រធាន​បាន​និយាយ​ថា រដ្ឋបាល​កំពុង​អនុវត្ត​វា​មួយ​ជំហាន​ម្តងៗ​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​កំពុង​ធ្វើ​ឱ្យ​មន្ត្រី​សុខាភិបាល​សាធារណៈ​មានការ​ព្រួយបារម្ភ ហើយ​បាន​នាំ​ឱ្យ​មាន​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ថ្មី ខណៈ​ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​តាមដានដើម្បី​ស្វែង​យល់​ថា​ តើវា​អាច​មាន​គ្រោះថ្នាក់​កម្រិត​ប៉ុណ្ណា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm