រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរសាធារណការ កំពុងប្រែក្លាយកំណាត់ផ្លូវជាតិលេខ៥ ពីកៅស៊ូ DBST ទៅជាផ្លូវក្រាលកម្រាលបេតុងកៅស៊ូAC ដើម្បីការធ្វើដំណើរ​របស់​ពលរដ្ឋបានងាយស្រួល

2025/03/21 11:35:49 pm        619

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពុងឆ្នាំង និងក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុង​បន្ត​ប្រែ​ក្លាយ​កំណាត់​ផ្លូវកៅស៊ូDBST ទៅជាផ្លូវបេតុង និងកៅស៊ូAC រួមនិងពង្រីកតួផ្លូវ​អោយ​ធំ​ទូលាយ​ជាង​មុន ងាយស្រួលប្រជាពលរដ្ឋ និងសិស្សានុសិស្ស រួមនិងអ្នកប្រើប្រាស់ផ្លូវ ធ្វើដំណើរ​បាន​ស្រួល​។ នេះបើយោងតាមការបញ្ជាក់របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ឆាយ លាភា បានបន្តថា គម្រោងការងារថែទាំខួបដោយក្រាល​កម្រាល​បេតុង​កៅស៊ូ​AC​បន្ថែម​ពី​លើ(Overlay) លើកំណាត់ផ្លូវជាតិលេខ៥ដែលជាផ្លូវDBSTពីមុន មានប្រវែង២០០០ម ទទឹង​ផ្លូវ១០ម, គូសគំនូសចរាចរណ៍, ដាំផ្លាកសញ្ញាចរាចរណ៍, និងដាំបង្គោលនាំផ្លូវ ចន្លោះ​ពី​គ.ម​៨៤+០៩៥ ដល់គ.ម៨៦+០៩៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង អនុវត្ត​ការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ដោយឡែកការគូសគំណូសលើកំណាត់ផ្លូវជាតិលេខ៥នោះ ជាគម្រោង​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​។ ការកែលម្អផ្លួវនេះ ដើម្បីអោយការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នក​ប្រើប្រាស់ផ្លូវទាំងអស់ មានភាពងាយស្រួលក្នុងការធ្វើដំណើរជាងពេលមុន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជួយ​ថែ​រក្សាផ្លូវជាតិលេខ៥នេះផង ដោយកុំផ្ទុកទំនិញលើសទម្ងន់កំណត់ ជាពិសេស​ក្នុង​ការ​ធ្វើ​ដំណើរ សូមមេត្តាបើកបរដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ កុំបើកហួស​ល្បឿន​កំណត់ យោគយល់អធ្យាស្រ័យក្នុងពេលបើកបរ។ ការប្រែក្លាយផ្លូវកៅស៊ូDBST ទៅជា​ផ្លូវ​ក្រាល​កម្រាល​បេតុងកៅស៊ូACលើកំណាត់ផ្លូវជាតិលេខ៥នេះ បញ្ជាក់អោយកាន់​ឃើញ​ច្បាស់​នូវកា​រ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅក្នុងខេត្តកំពង់ឆ្នាំងឥតឈប់ ក្រោមម្លប់សុខសន្តិភាព និង​គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនមានការធូរធារ និងកាត់បន្ថយការចំណាយទៅលើការធ្វើដំណើរផងដែរ ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm