ចិនជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សា

2025/03/22 12:35:34 am        81

បេសកជនចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែមីនា) បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកផ្នែកយោធារបស់ខ្លួន លើតំបន់ហ្កាហ្សា និងបានអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើងៗឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២ ដោយសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ដើម្បីឲ្យមានសន្តិសុខយូរអង្វែង ទាំងសម្រាប់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ដោយនិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីអំពីតំបន់ហ្កហ្សា នៅទីស្នាក់ការ UN លោក Sun Zhiqiang ទីប្រឹក្សានៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅ UN បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវអំពើហិង្សា នៅក្នុងដែនដីប៉ាឡេស្ទីន និងការបំផ្លិចបំផ្លាញ ដោយសារជម្លោះរយៈពេល ១៥ខែ ដែលបានធ្វើឲ្យតំបន់ហ្កាហ្សា «ខុសទ្រង់ទ្រាយដើម» និងប្រជាជនជាច្រើនរងទុក្ខវេទនា។

លោក Sun បានលើកឡើងថា ប្រទេសចិនមានក្ដីសង្ឃឹមយ៉ាងពិតប្រាកដថា ការរងទុក្ខវេទនាទាំងអស់នោះ នឹងឈានដល់ទីបញ្ចប់ ហើយចំណាប់ថ្នូរ និងអ្នកដែលជាប់ឃុំឃាំងទាំងអស់ នឹងត្រូវបានដោះលែងភ្លាមៗ ស្របពេលដែលសន្តិភាពនឹងត្រូវបានស្ដារឡើងវិញ នៅតំបន់ហ្កាហ្សា។

លោកបានកត់សម្គាល់ថា ស្ថានការណ៍បានប្រែទៅជាអាក្រក់ឡើងៗ នៅពេលដែលអ៊ីស្រាអែល ចាប់ផ្ដើមបង្កអរិភាពឡើងវិញ នៅតំបន់ហ្កាហ្សា ក្នុងសប្តាហ៍នេះ ដែលនាំទៅដល់ការដួលរលំនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបណ្តាលឲ្យមានការឈឺចាប់ និងការស្លាប់បន្ថែមទៀត។

លោកបានបន្ថែមថា ការពិតបានបង្ហាញថា ការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការជួយសង្គ្រោះជីវិត និងធ្វើឲ្យចំណាប់ថ្នូរបានវិលទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ លោក Sun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖ «យើងជំរុញឲ្យអ៊ីស្រាអែលបោះបង់គំនិត ក្នុងការប្រើប្រាស់កម្លាំង និងបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន លើតំបន់ហ្កាហ្សា»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm