ប្រធានាធិបតីឆេកស្ថិតក្នុងទីក្រុង Odesa ពេលរុស្ស៊ីវាយប្រហារយានដ្រូនលើទីក្រុងអ៊ុយក្រែនមួយនេះ

2025/03/22 01:40:55 am        85

ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងសមុទ្រខ្មៅ Odesa របស់អ៊ុយក្រែន ដោយប្រើប្រាស់យានដ្រូនក្នុងចំណោមយានដ្រូនច្រើនបំផុតរបស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យយុវជន ៣នាក់រងរបួស ហើយនិងបង្កជាអគ្គិភ័យកើតឡើង ស្របពេលដែលប្រធានាធិបតីឆេក បំពេញដំណើរទស្សនកិច្ចទៅកាន់ទីនោះ ។

ការវាយប្រហារនេះ បានកើតមានឡើង ពេលដែលសហរដ្ឋអាមេរិកជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយសង្ឃឹមថានឹងឈានដល់បទឈប់បាញ់ដោយផ្អែកដែលនឹងបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលដោយភាគីប្រទេសទាំង ២ ។

ប្រធានាធិបតីឆេកលោក Petr Pavel គឺជាអ្នកគាំទ្រទីក្រុងគីវដែលដឹកនាំកិច្ចខិតខំផ្តល់គ្រាប់កាំភ្លើងធំរាប់លានគ្រាប់ដល់អ៊ុយក្រែននោះ ស្ថិតក្នុងទីក្រុងកំពង់ផែមួយនេះ សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្រ្តីក្នុងតំបន់ ពេលកើតមានការវាយប្រហារ ។

ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា យានដ្រូនរយៈចម្ងាយឆ្ងាយ បានហោះចូលទីក្រុង Odesa ដោយវាយប្រហារបណ្តាលឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងរស់នៅរបស់ប្រជាពលរដ្ឋ និងអគារពាណិជ្ជកម្ម ហើយនិងបង្កឲ្យកើតមានអគ្គិភ័យជាច្រើនកន្លែងផងដែរ ។

លោក Oleksandr Kovalenko គឺជាអ្នកវិភាគយោធា និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីប្រើប្រាស់តាក់ទិកថ្មីសម្រាប់ការវាយប្រហារនេះ ដោយប្រើយានដ្រូនទម្លាក់ខ្លួនចុះពីរយៈកម្ពស់ខ្ពស់ជាងពេលធម្មតា ក្នុងល្បឿនលឿន ដើម្បីធ្វើឲ្យពិបាកដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm