ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ពួកគេបានចុះប្រតិបត្តិការប្រកបដោយគុណភាពមានគោលដៅលើអ៊ីស្រាអែល ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង ។
លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយលើកញ្ចក់ទូឬទស្សន៍ថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង Palestine-2 ដែលលោកនិយាយថា វាយប្រហារចំគោលដៅយោធាដោយជោគជ័យនៅភាគខាងត្បូងទីក្រុងតែល អាវីវ ។
លោក Sarea បន្តថា ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការលើកទី ២ ក្នុងរយៈពេល ២៤ម៉ោង ដោយលោកធ្វើការសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តសកម្មភាពគាំទ្រជនប៉ាឡេស្ទីន ។
អ្នកនាំពាក្យរូបនេះ និយាយទៀតថា ការវាយប្រហារខាងលើ គឺជាការឆ្លើយតបនឹងអ្វីដែលលោកចាត់ទុកថាជាការសម្លាប់រង្គាលរបស់ក្រុមសត្រូវឧក្រឹដ្ឋកម្មហ្សាអឺន ៕