សេវាកម្មសង្រ្គោះបន្ទាន់នៅតំបន់ Zaporizhzhia របស់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ បានបញ្ចេញវីដេអូឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងឆាបឆេះអគារមួយខ្នង ។
អភិបាលតំបន់ Zaporizhzhia បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា មាននូវការវាយប្រហារជាច្រើននៅជិតទីក្រុង Zaporizhzhia រួមទាំងគ្រាប់បែកតម្រង់គោលដៅមួយគ្រាប់ ។ លោកថា មនុស្ស ៥នាក់ បានរងរបួស រួមទាំងកូនក្មេងម្នាក់ផងដែរ ។
ខណៈពេលនោះដែរ រសួងការបរទេសរុស្ស៊ី បាននិយាយថា អ៊ុយក្រែន បានរំលោភបំពានរួចទៅហើយទៅលើសំណើបទឈប់បាញ់ ដែលស្នើផ្អាកការវាយប្រហារលើទីតាំងថាមពលនៅក្នុងសង្គ្រាមរយៈពេល ៣ឆ្នាំ ដោយសារតែទីក្រុងគីវ បានបើកការវាយប្រហារដោយយានដ្រូនទៅលើឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ។
អ្នកនាំពាក្យក្រសួងការបរទេសអ្នកស្រី Maria Zakharova បាននិយាយប្រាប់ទូរទស្សន៍រដ្ឋថា វាអាស្រ័យលើសហរដ្ឋអាមេរិកដែលជាអ្នកស្នើបទឈប់បាញ់ ក្នុងការប្រឈមជាមួយអ៊ុយក្រែន ជុំវិញសកម្មភាពរបស់ពួកគេ ៕