អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌល​អ្នកដំណើរ​អន្តរជាតិ​ហោះ​ឆ្លង​កាត់​ដ៏​ធំ​លើ​ពិភពលោក

2025/03/21 06:56:32 pm        959

នៅថ្ងៃទី២១ ខែមីនានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់  នាយកក្រុមហ៊ុន​វិនិយោគ​អាកាស​យានដ្ឋាន​កម្ពុជា​CAIC បានទទួល​អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ៦០ស្ថាប័ន អញ្ជើញ​ទស្សនា​ការដ្ឋាន​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈព្រលានយន្តហោះថ្មីដ៏ធំមួយនេះ គឺមាន​បំណង​​ច​ង់ប្រក្លាយខ្លួនជាមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិដ៏ធំ សម្រាប់ធ្វើដំណើរហោះ​ឆ្លងកា​ត់​ពី​ប្រទេស​មួយទៅប្រទេសមួយ។

ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានជាតិអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា បច្ចុប្បន្ន​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ TIA ដែលកំពុងសាងសង់ជិតហើយរួចរាល់នេះ គឺបានជាប់​លំដាប់​ថ្នាក់​ទី៩ នៃប្រលានយន្តហោះអន្តរជាតិលំដាប់4F ទាំងអស់លើពិភពលោក ខណៈ​ដែល​ព្រលាន​យ​ន្ត​ហោះ​អន្តរជាតិ​តេជោ​ថ្មី​នៅ​កម្ពុជា​នេះ​គឺ​មាន​លទ្ធភាព​ទទួល​ជើង​យន្ត​ហោះ​ប្រភេទ​A380​ ដែលជាប្រភេទយន្តហោះខ្នាតធំអន្តរជាតិហោះឆ្លងទ្វីបអាចហោះមកចុះចតបាន។

លោកឧកញ៉ា ឆារស៍ វ៉ាន់  បានថ្លែងថា ថ្ងៃខាងមុខ យើង​ក៏​មាន​បំណង​ចង់​ប្រែ​ក្លាយ​អាកាស​យានដ្ឋាន​អន្តរជាតិតេជោថ្មីនេះឲ្យទៅមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិធ្វើដំណើរហោះឆ្លងកាត់ និង​ដឹកនាំទំនិញហោះឆ្លងកាត់ពីប្រទេសមួយទៅប្រទេសផ្សេងៗទៀតផងដែរ។

លោកឧកញ៉ា ឆារស៍ វ៉ាន់  ថ្លែងថា ជារួមនៅពេលដែលអាកាស​យាន​ដ្ឋាន​អន្តរជាតិ​សាង​សង់​ក្នុង​ដំណាក់​កាល​ទី១ហើយរួចរាល់ គឺគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា នឹង​ធ្វើការផ្លាស់ប្តូរទាំងអស់គ្នាពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ មកចុះ​ចត​នៅ​ព្រលាន​ថ្មី​នេះ​ទាំង​អស់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗថ្មីបីបន្ថែមទៀត ក៏បានបើក​ជើង​ហោះ​ហើរត្រង់ចុះចតនៅព្រលានថ្មីនេះផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បាននិងកំពុង​សាង​សង់​នៅលើទំហំដីជិត២៦០០ហិចតា ហើយដំណើរការសាងសង់មានបីដំណាក់កាល ហើយ​ការសាងសង់ព្រលាននៅក្នុងដំណាក់កាលទី១ នេះ គឺបានសាង​សង់​ចំណាយ​អស់​ថវិកា​ប្រមាណ​ជិត​២០០០លានដុល្លាអាមេរិច ដែលមានសមត្ថភាពអាចទទួលអ្នកដំណើរអន្តរជាតិ ប្រមាណ​១៥លាននាក់ ហើយតាមការគ្រោងទុក អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ២០២៥នេះ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am