ប្រធានាធិបតីទុយនីស៊ីបណ្តេញនាយករដ្ឋមន្រ្តីចេញពីតំណែង ស្របពេលជួបវិបត្តិសេដ្ឋកិច្ច និងអន្តោប្រវេសន៍

2025/03/22 02:00:52 am        130

ការិយាល័យប្រធានាធិបតីទុយនីស៊ីនិយាយនៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Kais Saied បានបណ្តេញលោកនាយករដ្ឋមន្រ្តី Kamel Maddouri ចេញពីតំណែង និងបានតែងតាំងលោកស្រី Sarah Zaafarani Zenzari ជំនួសតំណែងវិញ ។

លោក Saied បានបណ្តេញរូបលោក Maddouri ចេញពីតំណែង រយៈពេលតិចជាង ១ឆ្នាំ ក្រោយការតែងតាំងរបស់លោក ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ ហើយនិងលំហូរជនអន្តោប្រវេសន៍ដ៏អាក្រក់បំផុតពីបណ្តាប្រទេសនៅអនុតំបន់សាហារ៉ាអាហ្វ្រិក ។

លោកស្រី Zaafarani ដែលជាវីស្វករ និងបម្រើការជារដ្ឋមន្រ្តីក្រសួងសម្ភារៈផ្គត់ផ្គង់ និងលំនៅឋាន ចាប់តាំងពីឆ្នាំ ២០២១មកនោះ គឺជានាយករដ្ឋមន្រ្តីទី ៣របស់ទុយនីស៊ី ក្នុងរយៈពេលតិចជាង ២ឆ្នាំ ។

នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក Saied បាននិយាយរិះគន់យ៉ាងខ្លាំងដល់ការអនុវត្តរបស់ក្រុមមន្រ្តីជាច្រើន ដោយលោកនិយាយថា ពួកគេជាច្រើនពុំបានឈានដល់ស្តង់ដារត្រូវការនោះទេ ហើយការរំពឹងទុករបស់ពលរដ្ឋទុយនីស៊ីមានខ្ពស់ ។ កាលពីខែមុន លោកបានបណ្តេញរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Sihem Boughdiri ចេញពីតំណែង ។

កំណើនសេដ្ឋកិច្ចទុយនីស៊ីមិនលើសពី ១,៤ភាគរយ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ហើយហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសនៅអាហ្វ្រិកខាងជើងមួយនេះ ប្រឈមនឹងវិបត្តិធ្ងន់ធ្ងរដែលនាំឲ្យខ្វះខាតទំនិញសំខាន់ៗ រួមទាំងស្ក ស្រូវ និងកាហ្វេ ។

ប្រទេសទុយនីស៊ី ប្រឈមផងដែរការរិះគន់ទ្រង់ទ្រាយធំចំពោះវិបត្តិជនអន្តោប្រវេសន៍ពុំធ្លាប់ដែលមានពីមុន ស្របពេលដែលជនអន្តោប្រវេសន៍មកពីអនុតំបន់សាហារ៉ាអាហ្វ្រិករាប់ម៉ឺននាក់ សម្រុកធ្វើដំណើរមកកាន់ប្រទេសទុយនីស៊ី ដើម្បីបន្តដំណើរទៅកាន់តំបន់ឆ្នេរប្រទេសអ៊ីតាលី ។

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ នាំគ្នារស់នៅក្នុងសំពត់តង់ក្នុងព្រៃនៅទីក្រុង Amra និងទីក្រុង Jbeniana ក្រោយក្រុមអាជ្ញាធរ រារាំងពួកគេពីការធ្វើដំណើរតាមសមុទ្រទៅកាន់អឺរ៉ុប ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm