រដ្ឋមន្ត្រីការពារជាតិ៖ អ៊ីស្រាអែលបង្កើនការវាយប្រហារ ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ថ្នូរ

2025/03/22 02:48:40 am        49

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ (ទី២១ ខែមីនា) នេះ បាននិយាយថា កងទ័ពកំពុងបង្កើនការវាយប្រហារទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នៅតំបន់ហ្កាហ្សា ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ហើយនឹងជម្លៀសជនស៊ីវិលទៅភាគខាងត្បូងនៃដែនដីនេះ។

បន្ទាប់ពីមានស្ថានការណ៍ស្ងប់ស្ងាត់អស់រយៈពេល ២ខែ អ្នកស្រុកហ្កាហ្សាបានភៀសខ្លួនជាថ្មីម្តងទៀត ដើម្បីការរស់រានមានជីវិត បន្ទាប់ពីអ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់ ដោយចាប់ផ្តើមយុទ្ធនាការទាំងផ្លូវអាកាស និងផ្លូវគោកថ្មី ប្រឆាំងនឹងក្រុមសកម្មហាម៉ាសប្រយុទ្ធប៉ាឡេស្ទីនដ៏មានឥទ្ធិពល។

លោក Katz បាននិយាយថា ក្រុមហាម៉ាសកាន់តែបន្តបដិសេធមិនដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលដែលនៅសេស នោះដែនដីកាន់តែធំនឹងត្រូវបាត់បង់ឲ្យអ៊ីស្រាអែល។ លោកបានបន្ថែមថា យោធានឹងបង្កើនការវាយប្រហារទាំងពីផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ហើយពង្រីកប្រតិបត្តិការផ្លូវគោក រហូតដល់ចំណាប់ថ្នូរត្រូវបានដោះលែង ហើយចុងក្រោយ ក្រុមហាម៉ាសត្រូវចុះចាញ់។

ដោយការពិភាក្សាបានបរាជ័យ ក្នុងការបង្រួមការយល់ឃើញខុសគ្នាឲ្យនៅតិចបំផុត ជុំវិញលក្ខខណ្ឌ ដើម្បីពង្រីកបន្ថែមបទឈប់បាញ់ យោធាអ៊ីស្រាអែលបានបន្តការវាយលុកលើតំបន់ហ្កាហ្សា ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំ កាលថ្ងៃទី១៨ ខែមីនា មុនពេលបញ្ជូនទាហានចូលទៅតំបន់នេះ នៅថ្ងៃបន្ទាប់។

ថ្ងៃដំបូងនៃការចាប់ផ្ដើមវាយប្រហារតាមផ្លូវអាកាសឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤០០នាក់ ដែលជាថ្ងៃមួយ ក្នុងចំណោមថ្ងៃមានអ្នកស្លាប់ច្រើនបំផុតនៃសង្រ្គាមមានរយៈពេល ១៧ខែ ដែលមានការផ្អាកប្រយុទ្ធតិចតួចប៉ុណ្ណោះ ចាប់តាំងពីបានផ្ទុះឡើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm