កងទ័ពស៊ូដង់ និយាយថា ពួកគេរឹបអូសបានទាំងស្រុងវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានី Khartoum នាថ្ងៃសុក្រនេះ ។
វាស្ថិតនៅក្នុងចំណោមការដណ្តើមបានទឹកដីច្រើនបំផុតនៅក្នុងជម្លោះរយៈពេល ២ឆ្នាំជាមួយកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានគំរាមកំហែងធ្វើឲ្យមានការបែងចែកនៅក្នុងប្រទេសមួយនេះ ។
រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញកងទ័ពស៊ូដង់ នៅក្នុងវិមានប្រធានាធិបតី នាំគ្នាស្រែក ខណៈពួកគេលើកអាវុធឡើងលើ ។
កាលពីមុនវិមានប្រធានាធិបតី ត្រូវរឹបអូសបានដោយកងកម្លាំង RSF ពេលដែលសង្រ្គាមផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ។
កងទ័ពស៊ូដង់និយាយដែរថា ពួកគេដណ្តើមបានការគ្រប់គ្រងក្រសួងជាច្រើន និងអគារសំខាន់ៗជាច្រើនទៀត នៅភាគកណ្តាលទីក្រុង Khartoum ។
ប្រភពព័ត៌មានយោធា បានឲ្យដឹងថា ក្រុមយុទ្ធជន RSF បានដកទ័ពនៅចម្ងាយប្រហែល ៤០០ម៉ែត្រពីគ្នាប៉ុណ្ណោះ ហើយកងកម្លាំង RSF ពុំបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ចំពោះការមកដល់ររបស់កងទ័ពស៊ូដង់ ៕